សន្ទុះ​ខ្វែវ​ឥត​ស្រមោល​របស់​នាង​ចុង​ព្រលះ​លើ​នាង​ដើម​បណ្តាលឲ្យ​របួសធ្ងន់​ចាប់ប្តី​បាន​ហើយ​របូត​ទៅវិញ សល់​ប្រពន្ធ​ជាប់​ទ្រុង​

ខេត្ត​បន្ទាយមានជ័យ​៖​នាង​ចុង​ព្រលះ​នាង​ដើម​ច្រើន​កាំបិទ​បណ្តាល​ឲ្យ​នាង​ដើម​រងរបួស​ធ្ងន់​ដោយសា​តែ​រន្ទះ​ខ្វែវ​ឥត​ស្រមោល​ហោះ​កាប់​នាង​ដើម​រយះ​សាច់​ច្រើន​កន្លែង​ព្រោះតែ​ភ្លើង​ប្រចណ្ណ៏​ចែក​ប្តី​គ្នា​មិន​ដាច់​ស្រឡះ​ទើបឈាន​ដល់​កា​កាប់​គ្នា​យ៉ាង​ដូច​ឆ្នេះ​។​


​ក្នុង​ហេតុ​កា​ដែល​បណ្តាល​ឲ្យ​ប្រពន្ធ​ទី​២ ដេញ​កាប់​ប្រពន្ធ​ទី​១​នោះ គឺ​គើ​ត​មាន​នៅក្នុង​ម៉ោង​៨៣០ នាទី​យប់​ក្នុង​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ខ​ណះ​ដែល​ជនរងគ្រោះ​ជា​ប្រពន្ធដើម បានលឺ​សម្លេង​កូន​របស់​នាង​ប្រពន្ធចុង យំ​លឺ​ខ្លាំង​ពេក​ហើយ​ក៏​រត់​ទៅ​មើល​បែ​ជា​ត្រូវ​ប្រពន្ធ​ចោទថា ទៅ​ធ្វើ​ឲ្យ​កូន​គេ​ស្រែក ហើយ​ក៏​ស្ទុះ​ទៅ​យក​កាំបិទ​ខ្វែវ​មក​កាប់​តែម្តង​។​
​ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះថិ​ប យឿ​ង អាយុ​៣៧​ឆ្នាំ មានកូន​៦​អ្នក ស្រី​២​អ្នក បាន​ប្រាប់​កម្ពុជា​ថ្មី​នៅក្នុង​មន្ទី​ពេទ្យ​ថា មុនពេល​កើតហេតុ​នាង​បាន​បុរស​ជា​ប្តី​ឈ្មោះ​លន់​ឃ្លី​អាយុ​៥០​ឆ្នាំ បាន​គ្នា​ចំនួន​២០​ឆ្នាំ​ហើយ នាង​រងគ្រោះ​បាន​បញ្ជាក់ទៀតថា ប្តី​របស់​នាង​លួច​មាន​សា​ហាយ​ជាមួយ​
​ស្ត្រី​ដៃដល់​បាន​ចំនួន​៦​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មានកូន​៣​អ្នក ក្រោយមក​នាង​ក៏​ទ្រាំ​មិន​បាន​ហើយ​ក៏​ដេញ​ប្តី​កំហូ​ចនោះ​ឲ្យចេញ​ពី​ផ្ទះ​អស់​រយះពេល​៥​ឆ្នាំ​ផង​ដែរ  ប៉ុន្តែ​ប្តី​របស់​នាង​ចេះ​តែ​មក​សុំ​អង្វរ​មក​រួមរស់​ជាមួយ​នាង​រហូត​ដល់​ថ្ងៃ​មាន​រឿង​នេះ​តែម្តង ស្ត្រី​រងគ្រោះ​បន្ត​ទៀត​ថា ក្នុង​យប់​កើតហេតុ​នេះ នាង​លឺ​សម្លេង​កូន​របស់​នាង​ចុង​យំ​លឺ​ខ្លាំង​ពេក​នាង​ក៏​ទៅ​មើល​ហើយ​ក៏​ត្រូវ​នាង​ចុង​ជេ​ប្រមាត​រហូត​ធ្វើឲ្យ​ប្តី​របស់​នាង​មក​វាយ​លើ​ខ្លួន​ហើយ​ប្រពន្ធចុង​ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​មក​កាប់​ជាច្រើន​កាំបិត​មក​លើ​នាង​តែម្តង នាង​រងគ្រោះ​បន្ត​ទៀត​ថា ស្ត្រី​ដៃដល់​ដែល​ជា​ប្រពន្ធ​នោះ​មានឈ្មោះ​ហៅថា ដែង​ច្រឹម អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ដូចគ្នា​ខាងលើ​នោះ តែ​ផ្ទះ​ចម្ងាយ​ពី​គ្នា​១០០​ម​ប៉ុណ្ណោះ ស្ត្រី​រងគ្រោះ​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ​រួច​ប៉ូលិស​ស្រុក​អូជ្រៅ​ឃាត់ខ្លួន​ជនដៃដល់​ទាំង​២​អ្នក​ប្តី​ប្រពន្ធ​បាន​ហើយ ក្រោយពេល​កើតហេតុ​រួច ប៉ុន្តែ​ប៉ូលិស​បាន​ដោះ​លែងឲ្យ​មក​ផ្ទះ​វិញ ក្រោយមក​បុរស​ជា​ប្តី​បាន​រត់គេចខ្លួន​ទាំងយប់ សល់​តែ​ប្រពន្ធចុង ឯ​នាង​រងគ្រោះ​ត្រូវបាន​បងប្អូន​កូនចៅ​បញ្ជូន​មក​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ ព្រោះរ​យេះសា​ច់​ច្រើន​ថ្នេ​ឯណោះ​ពី​ជើង​រហូតដល់​ក្បាល​តែ​ម្តង​។​
​លោក​យ​ត សុផល អធិកា​ស្រុក​មង្គល​បូរី បាន​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ​ថា ដំបូង​លោក​លឺថា ខាង​រង​គ្រោះ​មិនបាន​ប្តឹង​ទេ ព្រោះ​វា​ជា​រឿង​ហឹង្សា ទើប​លោក​ណែនាំ​ឲ្យទៅ​ផ្ទះ​វិញ ឥឡូវ​លឺថា ខាង​រង​គ្រោះ​មិន​សុខចិត្ត ទើប​លោក​សំរេច​ឃាត់ខ្លួន​ខាង​ស្រី​ជា​ប្របន្ធចុង​ជា​ប៉ុណ្តោះ​អាសន្ត​សិន​រងចាំ​ជន​រងគ្រោះ​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវកា​ទើប​លោក​ចាត់កា​តាម​និតិ​វិធី​ច្បាប់​តែ​ម្តង​។​
​ចំពោះ​ស្ត្រី​ជា​ប្រពន្ធចុង​បានបញ្ជាក់​ថា ខ្លួន​ត្រូវ​ជនរងគ្រោះ​ជេ​ប្រមាត​ខ្លាំង​ពេក​ទើប​ទ្រាំ​មិន​បាន​ហើយ​ក៏​យក​ខ្វែវ​កាប់​តែម្តង​។​
​លោក​សិទ្ធ ឡោះ ស្នងកា​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ័​បានបញ្ជាក់​ថា រឿង​នេះ​ខាង​លោក​បាន​ទទួល​ពត័មាន​ច្បាស់​ហើយ​ប៉ុន្តែ​បើ​ខាង​ប្តីរ​ត់​រួច​នោះ ខាង​លោក​និង​ទៅ​ចាប់​យក​មក​វិញ​ដោយ​មិន​អោយ​រួច​ខ្លួន​នោះទេ ៕​

CIMG8345 CIMG8347 CIMG8349