លោកយាយភឹមស៊នអាយុ៩៨ឆ្នាំបានទទួលអំណោយពីឯកឧត្តមស្រីឌឹកនិងលោកជំទាវ !

0

សួនលីណា
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមី ស្រីឌឹក ព្រមទាំងបុត្រ និងក្រុមការងារបាននាំយកអាហារ និងសម្ភារៈថវិការ ជូនដល់លោកយាយ ភឹម ស៊ន អាយុ98 ឆ្នាំ បច្ចប្បន្នរស់នៅក្នុងបន្ទុកគ្រួសារ ជាមួយអ្នកស្រី ម៉ក់ សួន

អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិអូដា ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានជីវភាពខ្វះខាតទីទាល់ក្រ ថែមទាំងមាន កូនចំនួន៨នាក់ក្នុងបន្ទុក ស្រី៤ ប្រុស៤ ឯកឧត្តម នឹងលោកជំទាវ ក៏បាននាំយកអំណោយមួយចំនួនរួមមាន៖ ថវិការ ៥0ម៉ឺនរៀល អង្ករ៥០kg ទឹកត្រី៣យួរ ទឹកស៊ីអីវ៣យួ ទឹកសុទ្ធ២កេះ មី ៤កេះ ត្រីខ ២យួ ទឹកសុទ្ធ ៣កេះ ប៊ីចេង៤កញ្ចប់ ប្រេងឆា ២ដប ស្ករសរ ២kg ទឹកក្រូច១កេះ ទឹកផ្លែឈើ១កេះ រួមនឹងសំភារ:ប្រើប្រាស់មួយចំនួនទៀត ដោយមើលឃើញពីស្ថានភាពទីទាល់ក្រ ជម្រកស្នាក់នៅមិនបានសមរម្យផងនោះ ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត មានប្រសាសន៏ថា និងសាងផ្ទះ១ខ្នងទំហំ ៥x៧ម៉ែត្រ ជញ្ជាំងក្តា ដំបូលប្រក់ស័ង្កសី ជូនគ្រួសារអ្នកស្រី ម៉ក់ សួន ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចប់ ។ នៅក្នុងនោះដែរ លោកជំទាវ ចាន់ សាមីស្រីឌឹក ក៍បានសំណូមដល់លោកស្រី ម៉ក់ សួន ធ្វើយ៉ាងណាជួយថែរក្សាសុខភាពជូនលោកយាយ ពិសេសការរស់នៅប្រចាំថ្ងៃរបស់គាត់ ។
ហើយនៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ រួមទាំងក្រុមការងារ ក៍បានបន្តនាំយក នូវអំណោយមកជួយឧត្ថម្ភ បន្ថែមដល់គ្រួសារកងទ័ព១គ្រួសារឈ្មោះ ឃុន ឃាង អាយុ៣៧ឆ្នាំ មានកូនចំនួន០៥នាក់ក្នុងបន្ទុកគ្រួសារ ក្នុងកងពលតូចអន្តរាគមន៍លេខ៨ សិ្ថតក្នុងភូមិតេជោ អូទឹកខៀវ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងជួបផលពិបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ដោយមានការទទួលខុសត្រូវ និងការយកចិត្តទុក្ខដាក់ខ្ពស់ របស់មេបញ្ជាការពីសុខទុក្ខនិងការរស់នៅ របស់កងទ័ពនិងគ្រួសារ ។ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ក៍បាននាំយកថវិការចំនួន ២លានរៀល ក្នុងនោះ១លានរៀល ជាថវិកាកងពលតូចអន្តរាគមន៍លេខ៨ សម្រាប់ជួយផ្គត់ផ្គង់រយៈពេល៥ខែ និង ផ្តល់បន្ថែមអង្ករចំនួន ២បាវ ក្នុង១ខែ ។ ដោយឡែកលោកជំទាវចាន់ សាមីស្រីឌឹក បានផ្តល់អំណោយជាថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល និងសម្ភារៈសម្រាប់ប្រើប្រាស់ រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ ៕