កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិនៃស្នងការនគរបាលខេត្តព្រះវិហារ

0

មាន​ វណ្ណតារា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី08 ខែមេសានេះក្រោមអធិបតីភាពឯឧត្តមឧត្តមសេនីទោ ស៊ី គីរី និងកងកំលាំងនគរបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី1និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៧នៅសាលាខេត្តព្រះវិហារ។
ឯកឧត្តមឧត្តមសេនីទោ ស៊ី គីរី ស្នងការខេត្តព្រះវិហារបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៦ទិសដៅឆ្នាំ២០១៧រាល់បទល្មើសនានាក្នុងខេត្តព្រះវិហារ​ មានភាពថយចុះ ជាពិសេសគ្រឿងញៀននិងជនចំណាក់ស្រុកឆ្លងដែនខុសច្បាប់​ ដោយមានការសហការបានល្អពីប្រទេសជិតខាង ដែលមានខេត្តចំប៉ាសាក់ប្រទេសឡាវនិងខេត្តឧប៊ុនប្រទេសថៃបានចាប់ដៃគ្នា សហការរាល់បទល្មើសឆ្លងដែនខុសច្បាប់ទាំងឡាយបានគួឲកត់សំគាល់ផងដែល។
ហើយរឿងដែលកត់សម្គាល់នោះជារឿងវិវាតដីធ្លីដែលប្រជាពលរដ្ឋ​ គាត់រំលោបយកដីរបស់រដ្ឋមកធ្វើកម្មសិទ្ធដោយពុំមានលិខិតកាន់កាប់ច្បាស់លាស់ ពេលដែលរដ្ឋតំរូវការ មានការតវ៉ានិងលើកគ្នាជាក្រុមផ្ទុយប្រាសចាកពីច្បាប់ ពីបាកក្នុងការដោះស្រាយ។ហើយម្យ៉ាងទៀតរឿងក្រុមហ៊ុនទទួលដីសម្បទានស្របច្បាប់ឈូសឆាយគោលដៅអភិវឌ្ឍន៍ តែក្រុមហ៊ុនមួយចំនួនបានឈូសឆាយរៀនយកដីព្រៃលើសដែនកំណត់ប៉ះពាល់ដល់ប្រជាពលរដ្ឋជាដើម ហើយក្រុមហ៊ុនមួយចំនួនទៀតបានទទួលផលអនុផលព្រៃឈើអស់មិនមានការអភិវឌ្ឍន៍ជាដើម។
ហើយឯឧត្តមស្នងការបានប្រមានខ្លាំងៗដល់មន្ត្រីនគរបាល មួយចំនួយដែលមិនបានយកជុំនាញមកប្រើប្រាស់ គឺមានការឃោគឃិតជាមួយក្រុមឈ្មួញ រកស៊ីខុសច្បាប់ព្រៃឈើ និងលេងល្បែងខុសច្បាប់មួយចំនួន ហើយបច្ចុប្បន្ននេះល្បែងឆ្នោតកន្ទុយលេខ បានកំពង់រាលដាលយ៉ាងខ្លាំងជាងមុនដោយល្បែងនេះលេងតាមបច្ចេកវិទ្យាតាមទូរសព្ទ័ជាដើម ហើយមន្ត្រីជុំនាញនគរបានចូលរៀនរការតាមដានរាល់ការបង្ក្រាប់បទល្មើសផ្សេងៗតែមន្ត្រីទាំងនោះមិនបានយកចំណេះវិជ្ជាទាំងនោះមកអនុវត្តន៍នោះឡើយ ហើយឯត្តមស្នងការបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់មន្ត្រីតាមដែនសមត្ថកិច្ច​​របស់ខ្លួន បើមានបទល្មើសកើតឡើងហើយមិនមានការចុះបង្ក្រាប់អ្នកនោះនិងទទួលខុសត្រូវចំពោះមុខច្បាប់ជាធមាន ៕