រដ្ឋបាលខេត្តកែបរៀបចំពិធីសូត្រមន្តលើករាសីសុំសេចក្ដីសុខក្នុងឱកាស់ចូលឆ្នាំថ្មីប្រពៃណីជាតិ

0

ខេត្តកែប៖ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋបាលខេត្តកែបបានរៀបចំពិធីសំណេះសំណាលនឹងសូត្រមន្តលើករាសីសុំសេចក្ដីសុខក្នុងឱកាស់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចូលមកដល់នៅពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត នឹងមានការអញ្ជេីញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំវិញខេត្ត មន្ត្រីរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាល អភិបាលរងក្រុង ស្រុក ចូលរួមជាច្រើនផងដែរ៕