សិក្ខា​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ​លុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការ​រើសរ​អើ​ង​ប្រ​ឆាំ​នារី​ភេទ

0

​កំពង់ធំៈ នា​សម័យ​បច្ចុប្បន្ន​នារី​ភេទ ត្រូវបាន​រាជរដ្ឋាភិបាល ក៏ដូចជា​ពិភពលោក ជម្រុញ​ឲ្យ​មានការ​គាំទ្រ គ្រប់​សកម្មភាព​របស់​ស្ត្រី ឲ្យ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង ស្មើរ​នឹង​បុរស មិនតែប៉ុណ្ណោះ​ស្ត្រី​ត្រូវបាន​អប់រំ ផ្សព្វផ្សាយ​តាមរយះ​កម្មវិធី​សិក្ខាសាលា អប់រំ​នៅតាម​មូលដ្ឋាន និង​អង្គប្រជុំ​នានា ដើម្បី​ឲ្យ​មនុស្ស​ប្រុស​នឹង មនុស្ស​ស្រី​បាន​យល់​ពី​តំលៃ​និង​សមត្ថភាព​ដែលមាន​គុណភាព​ស្មើរ​គ្នា ក្នុង​គោលបំណង លុបបំបាត់ចោល រាល់​ទម្រង់​នៃ​ការ​រើសរ​អើ​ង​ប្រឆាំង​ទៅលើ​នារី​ភេទ និង​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី គ្រួសារ​ខ្មែរ ។​

​អង្គសិក្ខាសាលា​ស្តីពី​វគ្គ​បណ្តុះបណ្តាល​បញ្ជ្រាប​យេនឌ័រ ត្រូវបាន​ចូលរួម​ពី​សំណាក់ លោកជំទាវ សម មុន្នី​កា រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​យេនឌ័រ ក្រសួងទេសចរណ៍​លោក ប្រាក់ សា​រ៉ា​ត អភិបាលរង​ខេត្តកំពង់ធំ និង​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ប្រតិបត្តិ​ករ​ណ៍​ទេសចរណ៍​ដែល​បំរើ​ការងារ នៅតាម​ហាង​ខារ៉ាអូខេ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ​និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ផងដែរ​ នៅសណ្ឋាគារ ពន្លឺថ្មី ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃទី ១០ និង១១ ខែមិថុនា ឆ្នាំ ២០១៤នេះ ។​

​លោកស្រី​ឈូក ឈូ​វង្ស អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួងទេសចរណ៍ បាន​អាន​អនុសាសន៍​១៦​ចំនុច របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជម្រុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដល់​ថ្នាក់ក្រុង ខ​ណ្ទ ឃុំ សង្កាត់ ដើម្បី​ស្វែងយល់​អំពី​ឧ​ប​ស័គ្គ​ក្នុងការ​បំពេញ​តួនាទី​និង​ត្រូវ​ស្វែងរក​សេវា​ផ្លូវច្បាប់ ជូន​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា និង​លុ​បំបាត់ នូវ ការ​រើសរ​អើ​ង​ប្រឆាំង​និង​នារី​ភេទ ។​ ​

លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បញ្ហា​យេ​ឌ័​រ​នៅក្នុង​វិស័យ​ទេសចរណ៍ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​ស្ត្រី បាន​ដើរតួរ​នាទី​សំខាន់ នៅក្នុង​ការរួមចំនែក អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម គ្រួសារ​ព្រមទាំង​លើកកម្ពស់​តួនាទី និង​សមត្ថភាព​របស់ខ្លួន​ផងដែរ ដោយឡែក សេវាកម្ម​ទេសចរណ៍ សម្រាប់​បម្រើ ជូន​ភ្ញៀវ​ទេសចរណ៍ ក្នុង​ខេត្តកំពង់ធំ​មាន​សណ្ឋាគារ ០៧​កន្លែង ផ្ទះសំណាក់​២៩​កន្លែង ផ្ទះ​ស្នាក់​២​កន្លែង ភោជនីយដ្ឋាន​៩២​កន្លែង សេវា​កំសាន្ត​មាន ៣០​កន្លែង រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មាន​២​កន្លែង រមណី​ដ្ឋា​ន​ធម្មជាតិ ១​កន្លែង រមណីយដ្ឋាន​កែច្នៃ ៣​កន្លែង និង​ម​គ្គុ​ទ្ទេស​ទេសចរន៍​សហគម​ន៍ ៧​នាក់​។​

​លោក ប្រាក់ សា​រ៉ា​ត អភិបាលរង​ខេត្តកំពង់ធំ បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​លោកជំទាវ សម មុន្នី​កា បាន​អញ្ជើញ​ជា​អធិបតី និង​បាន​នាំយក​នូវ​ចំណេះដឹង​មក​ចែករំលែក ដល់​ស្ត្រី​ដែល​បំរើ​ការងារ​ក្នុង​ខេត្តកំពង់ធំ និង​ជា​បញ្ហា​ដែលមាន​សារៈសំខាន់​ណាស់ សម្រាប់​ស្ត្រី ក្នុងការ​យល់ដឹង​ពី តួនាទី​និង​ភារៈកិច្ច ព្រមទាំង​ការពារ​ខ្លួន និង​ការទប់ស្កាត់​ទៅលើ​ស្ត្រី ដូចជា​អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រី អំពើ​ហឹ​ង្សា​ទៅលើ​ការសេព​សទ្ទ​វៈ និង​អំពើ​ហឹ​ង្សា​ការជួញដូរ​មនុស្ស​។​ ​

លោក ជំទាវ សម មុន្នី​កា បាន​មានប្រសាសន៍ថា អ្នកប្រព្រឹត្ត​នូវ​បទល្មើស​ទៅលើ​ស្ត្រី ដែលមាន​បានចែង នៅក្នុង​ច្បាប់​ព្រហ្ម​ទ​ណ្ទ ក្នុង​វគ្គ​សិក្ខាសាលា​នេះ គឺ​ក្នុង​គោលបំណង ចង់​ឲ្យ​ស្ត្រី​គ្រប់រូប យល់ដឹង​ពី​ច្បាប់ ក្នុង​កិច្ចការពារ​សិទ្ធិ​ដែល​ទទួលបាន និង​ចូលរួម​លុបបំបាត់​ការ​រើសរ​អើ​ង​ទៅលើ​នារី​ភេទ និង​ទប់ស្កាត់​ការ ប្រើ​អំពើ​ហឹ​ង្សា​ទៅ​ស្ត្រី មិនតែប៉ុណ្ណោះ​ស្ត្រី​ត្រូវបាន​លើ​តំ​ម្កើ​ង​ជា​ឆ្អឹងខ្នង​សង្គម និង​លើកកម្ពស់​សីលធម៌ សង្គម ។​ ​ដោយ ប៊ុន រដ្ឋា??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????