​ឯកឧត្តម្ភ ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ កោតសរសើរ ទៅ​លើ​ផែនការ​អភិវឌ្ឍ សាង សង់វា​រី​អគ្គីសនី សេ​សាន​ក្រោម​ទី​២ បាន​អនុវត្ត​ទៅតាម​ផែនការ ប្រកប​ដោយ​ភាព​ជោគ ជ័យ​

ក្រុមហ៊ុន អាំង អេ​ន អាសូ​ស៊ី​អេត ឡ​យ័រ បាន​រៀបចំ​បដិសណ្ឋាកិច្ច យ៉ាង​កក់ក្តៅ ទទួល តំណាង​រាជរដ្ឋាភិបាល ក្នុង​ដំណើរ​ទស្សនៈកិច្ច​អញ្ជើញ​មក​ពិនិត្យ គំរោង​អភិវឌ្ឍ សាងសង់ វ៉ា​រី​អគ្គិសនី សេ​សាន​ក្រោម​ទី​២ ស្ថិតនៅ ដង​ទន្លេសេសាន ចំនុច​ប្រសព្វ រវាង ទន្លេស្រែពក និង​

ទន្លេសេសាន ក្នុង​ភូមិសាស្ត្រ ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្ត​ស្ទឹង ត្រែង កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៤​។ ដំណើរ​បេសកកម្ម​នេះ អមដំណើរ​ឯកឧត្តម្ភ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ប្រចាំការ ដំណាង​សម្តេច​តេជោ ហ៊ុន សែន នា​ឱកាស​នេះ​រួម មាន​ឯកឧត្តម្ភ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម្ភ អិត ប្រាំង រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង ថាមពល និង​ឯកឧត្តម្ភ​តំណាង​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ព្រមទាំង ឯកឧត្តម្ភ ជា​រដ្ឋលេខាធិការ អនុ​រដ្ឋ​លេខធិការ បណ្តា​ក្រសួង​ពាក់ព័ន្ធ ក៏​មាន​ការ អញ្ជើញ​ចូលរួម ផងដែរ​ពី​សំណាក់ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង តាម​បណ្តា​មន្ទីរ​អង្គភាព​ពាក់ ព័ន្ធ​។​
​    ​ឯកឧត្តម្ភ ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បន្ទាប់​ពី សាកសួរ អំពី​ការងារ​បច្ចេកទេស ពាក់ព័ន្ធ​គំរោង​ការអភិវឌ្ឍ​សាងសង់ វា​រី​អគ្គីសនី យ៉ាង​លំអិត​ពិស្តា រួចមក ឯកឧត្តម្ភ​បាន វាយ​តំលៃ​ថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន អាំង អេ​ន អាសូ​ស៊ី​អេត ឡ​យ័រ ពិតជា​មាន​ខិតខំ​ប្រឹង ប្រែ​ង ពុះពារ គ្រប់​ឧបសគ្គ ទើប​ធ្វើឱ្យ​គំរោងការ អភិវឌ្ឍ​សាងសង់​នេះ ទទួលបាន​ជោគជ័យ ទៅតាម ផែនការ​ដែល​បាន​គ្រោងទុក​។ ឯកឧត្តម្ភ​ក៏បាន ណែនាំ​ដល់​ក្រុមហ៊ុន​ផងដែរ​ថា ធ្វើ យ៉ាងណា ឱ្យស្តាប់​ដង្ហើម យ៉ាង​យកចិត្តទុកដាក់ របស់​ប្រជាពលរដ្ឋ ដោះស្រាយ​ផល​ប៉ះ ពាល់​ឱ្យបាន​ល្អ ដូច​ធ្លាប់​អនុវត្ត​កន្លង​មក ជៀសវាង​កុំឱ្យ ជន​ទុច្ចរិច ឈ្លាត​ឱកាស វាយ ប្រហា​រ គំរូ​ដ៏​ល្អ​របស់​យើង​បាន​។ 
​    ​តំណាង​ក្រុមហ៊ុន បាន​ធ្វើ​សេចក្តីរាយការណ៍ អំពី​ការដោះស្រាយ​គោលនយោបាយ ជូន​ប្រជាពលរដ្ឋ បាន​ជិត​៨០០​គ្រួសារ ហើយ​ទៅ​លើ​ប្រជាពលរដ្ឋ នៅ​ចំនួន​៣​ឃុំ​គឺ ឃុំ​ភ្លុក ឃុំ​ស្រែគរ និង​ឃុំ​ក្បាល​រមាស ។​
​    ​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​អំពី ផែនការ អភិវឌ្ឍ​សំរាប់​បើក​ការដ្ឋាន ចាក់​បេតុង សាង សង់​តួ​ទំនប់ ក្នុង​បាតទន្លេ នា​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៥ មានដូចជា ការសាងសង់​ផ្លូវ ក្រាល​កៅស៊ូ ពី​ផ្លូវជាតិ​លេខ​៧៨ ចូល​ទៅ​ប្រវែង​ជាង​១៧​គីឡូម៉ែត្រ បាន​រួចរាល់​អាច​ដឹក ជញ្ជូន​សំភារៈ ចូល​ទៅ​ផ្គត់ផ្គង់​ការដ្ឋាន​បាន​ហើយ ហើយ ក៏​មាន​កសាង​ស្ពាន​បណ្តែត​ទឹក ឆ្លង​ទន្លេសេសាន​បាន ចម្លង​គ្រឿងចក្រ​ដឹកជញ្ជូន​សម្ភារៈ គ្រប់​ប្រភេទ ផងដែរ​។ ហើយ​កិច្ច ការ​ពិសេស​មួយទៀត​គឺ ក្រុមហ៊ុន​បាន​កំពុងតែ ជីក​ធ្ចើ​ប្រឡាយប​ង្វៀង​ទឹកទន្លេ ធម្មជាតិ ដើម្បី​យក​ចំនុច​ទន្លេ​ធម្មជាតិ នោះ​ធ្វើជា ទំនប់​ផលិត​វា​រី​អគ្គិសនី ជាមួយ​នេះ​ក្រុមហ៊ុន​ក៏បាន រៀបចំ​រួចជាស្រេច នៅ​រោងចក្រ​កិន​ថ្ម ការដ្ឋាន​ផ្គត់ផ្គង់​វត្ថុធាតុដើម និង​មាន​សាងសង់​ផ្ទះ កម្មករ​ស្នាក់​នៅ និង​តម្លើង អង់​តែ​ន ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ សេវា internet និង​សេវា​វ​ទ្យុ​ទាក់ ទង​ដើម្បី​ងាយស្រួល ដល់​កំលាំង​វិស្វករ និង​កម្មករ ទាំងអស់​ងាយស្រួល​។ ក្រុមហ៊ុន​បាន បញ្ជា​កើ​ចុងក្រោយ​ថា គំរោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ទី​២​នេះ ជា​គំរោង​ធំ​ជាង​គេ​នៅ កម្ពុជា មាន​កំលាំង​ថាមពល ដល់​ទៅ​៤០០​មេហ្កា​វាត់​។ ក្រុមហ៊ុន​បាន​អះអាងថា គំរោងការ សាងសង់​នេះ​អាច​រួចរាល់​ផ្គត់ផ្គង់​បាន​នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​    ​សូម​រំលឹក​ផង​ដែរ​ថា គំរោង​ការសាងសង់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ទី​២​នេះ គឺមាន ការ ឯកភាព ទាំងស្រុង ពី​រាជរដ្ឋាភិបាល និង​រដ្ឋសភា ព្រឹទ្ធសភា ក៏បាន​អនុម័ត ព្រមទាំង ព្រះមហាក្សត្រ ក៏​បាន​ឡាយព្រះហស្ថលេខា រួច​ហើយ​ផង​ដែរ​៕​

1

9 10 13