រន្ទះបាញ់ឆកយកជីវិតយុវជនម្នាក់និងរបួសស្រាល០៤នាក់

0

សៀមរាប៖ សេចក្តីរាយការណ៍បានអោយដឹងថាកាលពីវេលាម៉ោង៦និង២៥នាទីល្ងាចថ្ងៃទី០៣ ឧសភា ឆ្នំា២០១៧ បាតុភូតគ្រោះធម្មជាតិខ្យល់កន្រ្តាក់ និងភ្លៀង ផ្គរ រន្ទះយ៉ាងសារហាវបំផុតមួយបានឆក់យកជីវិតយុវជនម្នាក់បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងស្ថិតនៅភូមិអូរ ឃុំខ្វាវ

ស្រុកជីក្រែង ខេត្តសៀមរាប។ជនរងគ្រោះដែលស្លាប់ដោយគ្រោះធម្មជាតិរន្ទះបាញ់ឈ្មោះស៊ុន សើន ភេទប្រុសអាយុ២១ឆ្នាំ កំព្រា ម្តាយ បានស្លាប់ចោលតាំងពីអាយុ១០ឆ្នាំ រស់នៅជាមួយឪពុកនឹងប្អូនស្រីម្នាក់ ។
លោកស៑ន់ ណាគ្រី ត្រូវជាឪពុកមារបង្កើតជនរងគ្រោះបានឱ្យដឹងថាមុនពេលហេតុការណ៍ដ៍អាក្រក់នេះ កើតឡើងជនរងគ្រោះបានជិះម៉ូតូមកពីដើរលេងចូលក្រោមផ្ទះពេលកំពុងភ្លៀង ហើយចតម៉ូតូជិតសរសរផ្ទះដែលមានខ្សែរភ្លើងរួចលើកទឹកមួយធុងទៅដាក់លើគ្រែហើយដើរមកឈរនៅអែបសរសរជិតម៉ូតូស្រាប់តែលឺសូររន្ទះបាញ់ អ្នកជិតខាងផ្អើលឆោឡោរត់មកមើលឃើញជនរងគ្រោះដួលដេកលើដីដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយមានឈាមចេញតាមករខាងឆ្វេង ។ លោកបន្តទៀតថា រន្ទះបាញ់នេះប្រហែលជាការឆ្លងចរន្តអគ្គិសនីរវាងម៉ូតូនិងខ្សែរភ្លើងនៅជាប់នឹងសរសរផ្ទះដែលបានដាក់ម៉តូនៅក្បែនោះ ។ ចំពោះសាកសពជនគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនិងព្រះពុទ្ធសាសនា៕ ដោយ ព្រំ សុខា