ឈ្មួញ ផួន ផេង សង់​តូប​ជួល​ខែ​៣០០​ដុល្លា លើ​ដី​គម្រោង​ផ្លូវ​រថភ្លើង​យ៉ាង​អាណាធិតេយ្យ គ្មាន​ការទប់ស្កាត់ មាន​តែ​អ្នក​ទៅ​ទទួល​សំ​ណែន​

​ក្រុង​ប៉ោយប៉ែត​៖ គម្រោង​ផ្លូវ​រថភ្លើង​ទិសដៅ​ពី​ក្រុង​សេរី​សោភ័ណ មក​កាន់​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ចប់​គាំងស្តូក បន្ទាប់ពី​បាន​សាង់សង់​បាន​ប្រវែង​៤០​គីឡូម៉ែត្រ​រួចរាល់ ប៉ុន្តែ​នៅ​សល់​ប្រវែង​៦​គីឡូម៉ែត្រ​ទៀត​អាជ្ញាធរ​ផ្លូវ​ដែក​បាន​ផ្អាក​ការសាង់សង់​បណ្តុះ​អាសន្ន ព្រោះតែ​មាន​ក្រុមហ៊ុន​

ឯកជន ឈ្មួញ​ទូច​ចរិត បាន​សាងសង់​តូប និង​អាគារ​ផ្សេង​ជួល​ឲ្យគេ​លក់ដូរ និង​មិន​ព្រម​ចាល​ចេញ​ពី​គម្រោង​ដី​ផ្លូវ​រថភ្លើង បើ​ទោះបីជា​រដ្ឋាភិបាល​បាន​ចេញ​សំណង និង​ដោះដូរ​លំនៅដ្ឋាន ជូន​ពួកគាត់ ផ្តល់​ដី​នៅ​ក្រោយ​វត្ត​ផ្សារកណ្តាល​ហើយ​ក៏​ដោយ ទើប​ធ្វើឲ្យ​ការអភិវឌ្ឍន៍​ផ្លូវដែក​ត្រូវបានផ្អាកទាំង​ស្រុង ។​
​    ​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ឲ្យដឹងថា មាន​ឈ្មួញ​មួយចំនួន​ហ៊ាន​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង យក​ដី​ចំណី​ផ្លូវ​ជាតិ ផ្លូវ​រថភ្លើង សង់​តូប ជួល​អ្នកលក់ដូរ​ក្នុងតម្លៃ​៣០០​ដុល្លា ទៅ​៥០០​ដុល្លា​ក្នុង​មួយខែ ក្រោមលេស ដោយសារ​តែ​គេ​មិនទាន់​ធ្វើ​ផ្លូវ​រថភ្លើង​។​ផ្ទុយទៅវិញ​សកម្មភាព​នេះ គឺជា​ការបង្ក​ភាព​រាំងស្ទះ​យ៉ាងធ្ងន់ធ្ងរ ដល់​ការសាងសង់​ផ្លូវដែក របស់​អាជ្ញាធរ​និង​រដ្ឋាភិបាល ។​    ​
​    ​ប្រភព​ដដែល​បាន​បន្តថា ការសាងសង់​តូប​យ៉ាង​អាណាធិបតេយ្យ​លើ​ដី​ផ្លូវ​រថភ្លើង​មួយកន្លែង មុខ​ស្នាក់ការ​សាខាគយ​ក្រុង​ប៉ោយ​ប៉ែត ជា​រឿង​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ បែរជា​គ្មាន​ការទប់ស្កាត់​ទៅវិញ​។ គេ​នៅ​ចាំបាន​ថា អំឡុង​នៅ​ឆ្នាំ​២០១៣ ទីតាំង​មួយ​នេះ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ក្រុង មាន​សមត្ថកិច្ច បាន​ចុះ​ទប់ស្កាត់​យ៉ាង​ក្តៅគគុក មិន​ធ្វើ​ឲ្យ​សាងសង់​អាគារ​ទៀតផង ក្រោយ​ពី​ស្ងាត់​មួយ​រយះ​ខ្លី ស្រាប់តែ​ម្ចាស់​ទីតាំង​ប្រៃសនីយ៍ បាន​សង់​អាគារ​ជាច្រើន​ល្វែង សំ​យ៉ាប និង​រៀប​ឥដ្ឋ​ការ៉ូឡា រំលោភ​ពេញទំហឹង​លើ​ដី​ចំណី​ផ្លូវ​ជាតិ និង​ដី​ផ្លូវ​រថភ្លើង ធ្វើ​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់ខ្លួន និង​បាន​ជួល​អោយ​អ្នកលក់ដូរ​ក្នុងតម្លៃ​យ៉ាងខ្ពស់​។ ព្រមទាំង​បាន​បណ្តេញ​អ្នកលក់ដូរ​កំប៉ិកកំប៉ុក រក​ព្រឹក​ខ្វះ​ល្ងាច ខ្ចាត់ខ្ចាយ​ចេញពី​ទីនោះ ដោយ​ប្រើ​ឥរិយាបទ​បែបនេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មាន​ចម្ងល់​ថា ( តើ​ម្ចាស់​ទីតាំង​ប្រៃសនីយ៍​ឈ្មោះ ផួន ផេង ជា អាជ្ញាធរ រឺ​ជា​ពលរដ្ឋ​? បានជា​ហ៊ាន​ដើរ​ដេញ​គេឯង​តាម​អំពើរ​ចិត្ត ដោយ​ចោទប្រកាន់​ថា​គេ​លក់ដូរ​បាំង​កន្លែង​របស់ខ្លួន​)​។​
​មូលហេតុ​ឈ្មួញ ផួន ផេង ហ៊ាន​ប្រើ​អំណាច​ក្រ​អើត​ក្រ​ទម របស់​ខ្លួន​បណ្តេញ​គេឯង​។​ត្រូវបាន​ប្រភព​ទុកចិត្ត​មួយ ឲ្យដឹងថា ការធ្វើ​បែប​នេះ​គឺ​ឈ្មួញ ផូន ផេង បាន​ឃុបឃិត និង​បាន​ចំណាយ​ថវិការ​យ៉ាង​ច្រើន សូកប៉ាន់​អភិបាលរងក្រុង​ប៉ោយប៉ែ​ត​ម្នាក់ ឈ្មោះ​ទូច មុន្នី និង​ឈ្មោះ ខាត់ ធា នាយករង​រដ្ឋបាល​សាលាក្រុង​ប៉ោយប៉ែត ឲ្យ​កាង​អំពើរ​ល្មើស​ច្បាប់​របស់​ខ្លួន​ពេញទំហឹង​។ ទើប​មកដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៤​នេះ គេ​បាន​ឃើញ​សំណង​របស់​ឈ្មួញ ផួន ផេង រីក​ស្គុះស្គាយ​ពេញ​លើ​ដី​រថភ្លើង ហើយ​បាន​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ យក​មក​រៀប​ឥដ្ឋ​ការ៉ូឡា រួច​ជួល​អោយ​អ្នក​រត់​តាក់ស៊ី ធ្វើ​ជា​ន្លែ​ង​ចត​រថយន្ត ហើយ​១​គ្រឿង តម្លៃ​៥​ពាន់​រៀល ទោះ​គេ​ដឹង​ថា​ទីនោះ​ជា​ដី​របស់​រដ្ឋ​ក៏ដោយ​។​
​    ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ព្រោះតែ​ប្រយោជន៍​ខ្លួន ផួន ផេង បាន​ទៅ​ជេ​ប្រមាថ ស្តីបន្ទោស បណ្តេញ ស្ត្រី​អ្នកលក់​បាយ​តាម រទេះរុញ​ម្នាក់ ឲ្យចេញ​ពីលើ​ដី​ចិញ្ចើមផ្លូវ ដោយ​ចោទប្រកាន់​ថា ស្ត្រី​រូប​នោះ​លក់ដូរ​បាំង​កន្លែង​គេ​រកស៊ី ដូច្នោះ​គេ​មិន​អាច​អោយ​លក់​បន្ត​ទៀត​បានទេ ។​
​    ​ស្ត្រី​អ្នកលក់​បាយ​រទេះរុញ បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ការលក់ដូរ​របស់គាត់​គឺ​គាត់​លក់​តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ  គ្រាន់តែ​ជា​មុខរប​ចិញ្ចឹម​ក្រពះ​មួយថ្ងៃ​ទៅ​មួយថ្ងៃ​តែប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​បាន លក់ដូរ​រំលោភ​លើ​ដី​បុគ្គល​ណា​ម្នាក់​ផង​ដែរ គឺ​គាត់​លក់ដូរ​តែ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ដែល​ជា​ដី​របស់​រដ្ឋ បើ​រដ្ឋ​ត្រូវការ​ពេលណា ឬ​ពេល​រក​កន្លែង​ថ្មី​បាន គាត់​និង​ចាកចេញ​ពី​ទីនោះ​។​
​    ​ស្ត្រី​រូប​នេះ​បាន​បន្តថា នៅពេល​ដែល​ឈ្មួញ ផួន ផេង ចេញមុខ​មក​អាង​វ៉ាង ថា​ដី​ចំណី​ផ្លូវ​ជាតិ និង​ដី​រថភ្លើង​ជា​ដី​របស់​ខ្លួន​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការលក់ដូរ​របស់គាត់​គឺ​គាត់​លក់​លើ​ដី​រដ្ឋ អ្នក​ដែល​មាន​សិទ្ធ​ដេញ​មិន​អោយ​គាត់​ឈប់​លក់ គឺមាន​តែ​អាជ្ញាធរ​ក្រុង​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ ចំពោះ​លោក ផួន ផេង គ្មាន​សិទ្ធ​បណ្តេញ​រូបគាត់​ទេ​។ ចំពោះ​ការលក់ដូរ​នេះ​លោក​ស្ត្រី​ក៏​បាន​ស្នើរ​សុំ​ការអនុញ្ញាតិ ពី​លោក ង៉ោ ម៉េង​ជ្រួន​អភិបាលក្រុង​ប៉ោយប៉ែត​រួចរាល់​ផងដែរ​។​
​    ​ចំពោះ​ការចោទប្រកាន់​ថា លោក​ទូច មុន្នី អភិបាលរងក្រុង​ប៉ោយ​ប៉ែត និង​លោក ខាត់ ធា នាយករង​រដ្ឋបាល​សាលាក្រុង​ប៉ោយ​បែ​ត កាង​ឲ្យ​ឈ្មួញ​ខាងលើ​សាងសង់​សំណងអាណាធិបតេយ្យ​លើ​ដី​រដ្ឋ យើងខ្ញុំ​មិនទាន់បាន​សុំ​ការបំភ្លឺ​អ្នក​ទាំង​ពីរ​បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល​។ បញ្ហា​នេះ​យើងខ្ញុំ​និង​ធ្វើ​ការស៊ើបអង្កេត​បន្ត ដើម្បី​យក​មក​ចុះផ្សាយ​នៅ​លេខ​ក្រោយៗ​ទៀត​៕ 

2 4 5