ពិធី​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​អាណត្តិ​ទី​២ ប្រារព្វ​ធ្វើ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់  និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង និង​មាន​ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ​ចូលរួម​ជាច្រើន​នាក់​ទៀត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​

ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​អាណត្តិ​ទី​២ ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ មិថុនា​ឆ្នាំ​២០១៤​នេះ​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង  ។​
​    ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​រាយការណ៍​ជូន​នូវ​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​បាន​សម្រេច​បាន ក្នុង​អាណត្តិ​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្ត​រយៈពេល ៥​ឆ្នាំ​កន្លង​មក​យ៉ាង​ក្បោះក្បាយ ។​
​លោក ជា​ ​ម៉ុង​ ​អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​អាន​នូវ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​អាណត្តិ​ទី​២ ដែលមាន​១៥​អាសនៈ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ១១​រូប និង គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប ក្នុងនោះ​លោក​ជំទាវ​ដោក​សុទ្ធា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ក្រុម ប្រឹក្សា​ខេត្តកំពង់ឆ្នាំង​។​
​    ​បន្ទាប់​មក​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ប្រគល់​នូវ​ព្រះរាជក្រឹត្យ ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ចំនួន​១៥​រូប​មាន​បេក្ខជន​ជា​នារី​ចំនួន​២​រូប​គឺ​លោកជំទាវ​ដោក​សុទ្ធា​ជា​ប្រធាន​ក្រុមប្រឹក្សា និង​លោកជំទាវ តុង ណា​រី ជា​សមា​ជីក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​អាណត្តិ​ទី​២​នេះ​។​
​     លោកជំទាវ ដោ​ក សុ​ទ្ធា   ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​អាណត្តិ​ទី​២​បាន​មាន​ចំណាប់​អារម្មណ៍​ប្តេជ្ញាចិត្ត រួចមក​ ​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍​សំណេះសំណាល​ដោយ​បាន​កោតសរសើរ​និង វាយតម្លៃ​ខ្ពស់ ចំពោះ​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​បាន​ផ្តល់​នូវ​សេចក្តីទុកចិត្ត បោះឆ្នោត​ជ្រើសរើស ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ដើម្បី​បន្ត​ដឹកនាំ​ខេត្ត និង បន្ត​អភិវឌ្ឍន៍​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។ 
​ឯកឧត្តម​បណ្ឌិត បាន​បន្តទៀតថា ទោះបី​ឯកឧត្តម​លោកជំទាវ ដែល​មាន​សមាសភាព​ម​ក​ពី​គណបក្ស​នយោបាយ​ផ្សេង​គ្នា​ក៏​ពិតមែន តែ​គោលការណ៍​ច្បាប់​ក្រុមប្រឹក្សា​គឺជា​តំណាង​អោយ​ប្រជាពលរដ្ឋ ក្នុង​ការបម្រើ​នូវ​ផលប្រយោជន៍ និង សេចក្តី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ ឡើយ​។ ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត​ក៏​បាន​ឯកភាព​ទៅ​សមិទ្ធផល​ស្នាដៃ​ដែល​ខេត្ត​កំពង់ឆ្នាំង​សម្រេច​បាន​កន្លងមក សំខាន់​ការពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ​សង្គម ជាហេតុ​ធ្វើអោយ​កម្ពុជា មាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ក៏​ដូច​អ្នកវិនិយោគ​នានា ដែល​ជា​មូលដ្ឋាន​ធ្វើអោយ​ជីវភាព​របស់​ប្រជាជន​មាន​ភាពប្រសើរឡើង​។ 
​ឯកឧត្តម​បណ្ឌិត​ក៏​បាន​ធ្វើ​ការវាយតម្លៃ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​២ កន្លងមកនេះ​មាន​លក្ខណៈ​សេរី ត្រឹម​    ​ត្រូវ យុត្តិធម៌​គ្មាន​អំពើហិង្សា ហើយ​លទ្ធ​    ​ផល​នៃ​ការបោះឆ្នោត ត្រូវបាន​ទទួលស្គាល់​ពី​គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ផងដែរ​។ ឯកឧត្តម​ក៏បាន​លើក​ផង​ដែរ ពី​ការ​កំណែទម្រង់​តាមបែប វិមជ្ឈការ និង វិសហមជ្ឈការ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​កិច្ចដំណើរការ​រៀបចំ ដឹកនាំ គ្រប់គ្រង​រដ្ឋបាល តាមបែប ប្រជាធិបតេយ្យ​ក្នុង​គោលដៅ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ និង គណនេយ្យភាព​របស់​មន្ត្រី​បុគ្គលិក ខ្សែបណ្តោយ​របស់​ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​ការបណ្តុះបណ្តាល​និង កសាង​សមត្ថភាព​មន្ត្រី​គ្រប់​ថ្នាក់ អំពី​ការ​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ​ក៏​ត្រូវបាន​រៀបចំ​ទាំង​នៅ​ថ្នាក់​ជាតិ និង ថ្នាក់ក្រោម​ជាតិ​។ 
​ឯកឧត្តម​បណ្ឌិត​អ៊ុក​រ៉ាប៊ុន ក៏​លើកឡើង​នូវ​ទិសដៅ​សំខាន់ៗ​សម្រាប់​ការអនុវត្ត​របស់​ក្រុមប្រឹក្សា អាណត្តិ​ទី​២​ក្នុង​ការបន្ត​ដឹកនាំ​រដ្ឋបាល​របស់​ខ្លួន​អោយ មាន​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​បន្ថែមទៀត ព្រមទាំង​បាន​គូសបញ្ជាក់ថា ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ត្រូវ​បន្ត យកចិត្តទុកដាក់​អនុវត្ត​នូវ​កិច្ចការ ស្របច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ទាំង​ការផ្តល់​សេវាសាធារណ ការបង្ការ​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​នានា​ទៀតផង​។ 
​ឯកឧត្តម​បណ្ឌិត​ក៏បាន​លើកឡើង ពី​ភារកិច្ច​របស់​ក្រុមការងារ​ថ្នាក់ ជាតិ គឺ​ដើម្បី​រួមគ្នា​ធ្វើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ព្រមទាំង ជំរុញ​ការផ្សព្វផ្សាយ​អោយបាន​ទូលាយ​ដល់ ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់ ពី​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ​ឃុំ ភូមិ​មាន​សុវត្ថិភាព នយោបាយ​តាម​វិស័យ​ដោយ​ផ្សារភ្ជាប់​ជាមួយ​សភាព ការណ៍​នៅ​មូលដ្ឋាន​ឲ្យបាន​ជាប់​ជាប្រចាំ​។ 
​ឯកឧត្តម​បណ្ឌិត​អ៊ុក​រ៉ាប៊ុន​ក៏បាន​លើកឡើង​ទៀត​ថា ដើម្បី​សម្រេច​បាន​ភារកិច្ច​ទាំងនេះ ត្រូវខិតខំ​ពង្រឹងស្មារតី សាមគ្គី​ឯកភាព​ផ្ទៃក្នុង​អោយបាន​ល្អ​ក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង កងកម្លាំង សមត្ថកិច្ច​ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ ភាពម្ចាស់ការ ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង ការឆ្លើយតប​តម្រូវកា​រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ព្រមទាំង​ផ្តាំផ្ញើ ដល់​ឯកឧត្តម លោកជំទាវ ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២​ត្រូវ​យកចិត្ដទុកដាក់ បំពេញ​ភារកិច្ច​ដើម្បី​ការពារ​ផលប្រយោជន៍​បងប្អូន​ប្រជា​ពល រដ្ឋ​និង​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ​៕​

10338220_1496771527204420_7638742817821223936_n 10384551_1496771217204451_9091650514807578045_n 10418523_1496771303871109_7797793208998775673_n 10423896_1496771637204409_4251696461638753114_n