ប្តីប្រពន្ធ២នាក់មុខសញ្ញាចែកចាយថ្នាំញៀនត្រូវនគរបាលស្រុកស្ទឹងហាវចាប់ខ្លួន ជាមួយ​នឹងថ្នាំ​ញៀនចំនួន១០កញ្ចប់

0

ខេត្តព្រះសីហនុ៖ លោក​វរសេនីយ៍ទោ រស់ កី អធិការ​នគរបាលស្រុកស្ទឹងហាវ បានឲ្យដឹង​ថា ៖ នៅវេលាម៉ោង៩,៤០នាទី​ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗ​ នេះ កងកម្លាំងនគរបាលស្រុកស្ទឹងហាវ សហការជាមួយនគរបាលប៉ុស្តិ៍​រដ្ឋបាល ឃុំទំនប់រលក បានធ្វើការ បង្ក្រាបមុខសញ្ញា លក់​ចែកចាយ​ថ្នាំញៀន១ករណី ស្ថិតនៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្ត​ព្រះសីហនុ។
ដោយចាប់ឃាត់ខ្លួនជនសង្ស័យជាប្តីប្រពន្ធពីរនាក់ ៖ ១,ឈ្មោះសាន វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករនេសាទ ស្នាក់នៅកន្លែងកើតហេតុ និងទី ២,ឈ្មោះ មាស ថាវី ភេទស្រី អាយុ៤៨ឆ្នាំ ជាប្រពន្ធ មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុ ។
វត្ថុតាងចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន១០កញ្ចប់តូច ទូរស័ព្ទដៃ ពីរគ្រឿង សម្ភារៈជក់គ្រឿងញៀននិង ស្បោងសម្រាប់វេចខ្ចប់គ្រឿងញៀន ជាច្រើនទៀត។

លោកអធិការ​បាន​បញ្ជាក់ថា មុខសញ្ញាទាំង២នគរបាលស្រុកស្ទឹងហាវ កំពុងសាកសួរ ដើម្បីកសាងសំណុំ​រឿង បញ្ជូនមកស្នងការ​ដ្ឋាននគរបាល​ខេត្ត ៕