អគ្គ​មេបញ្ជាការរង និង​ជានា​យេ​សនា​ធិ​ការ​ចម្រុះ កងយោធពល​ខេមរភូមិន្ទ បាន​ចុះសួរសុខទុក្ខ

0

កំពង់ស្ពឺ៖ ពិនិត្យ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់​អង្គភាព​កងពល​តូ​ចលេ​ខ​៣១ ដែលមាន​មូលដ្ឋាន​ឈរជើង ស្ថិត​ក្នុងភូមិ សាស្ត្រ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់ នៃ​អគ្គបញ្ជាការ កងយោធពល​ខេមរៈភូមិន្ទ ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៏ គីម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការរង ព្រមទាំង​នាយទាហានជាន់ខ្ពស់​មួយចំនួនទៀត បាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ និង​ពិនិត្យ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់​អង្គភាព​កងពល​តូ​ចលេ​ខ​៣១ ដែលមាន​មូលដ្ឋាន​ឈរជើង ស្ថិត​ក្នុងភូមិ សាស្ត្រ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ គន់ គីម បាន​ពិនិត្យ​អាគារ​ស្នាក់នៅ អាគារ​រោង​បាយ​របស់​អង្គភាព​ដោយផ្ទាល់ ហើយ​មេបញ្ជាការ​ត្រូវបាន​សាកសួរ​ជុំវិញ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ការលំបាក​ផ្សេងៗ ការបើក​ប្រាក់ខែ ព្រមទាំង​ការហូប​ជាក់ស្តែង ថា​តើ​មុខម្ហូប និង​គុណភាព​អង្ករ អាច​ទទួលយក​បានដែ​រ​ឬទេ​? ។ ​

សូមបញ្ជាក់ថា​៖ ការចុះ​ពិនិត្យមើល​ជាក់ស្តែង​អំពី​ជីវភាព​យោធិន​ដោយផ្ទាល់ នៅតាម​បណ្តា​អង្គភាព​យ៉ាង​ដូច្នេះ បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់​មួ​យ​របស់​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កងទ័ព ព្រមទាំង​ក្រុមគ្រួសារ​កងទ័ព​។

​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ស្រ៊ុន សារឿន មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៣១ ពីស​ភាព​ការ​ណ៏​រួម​របស់​អង្គភាព ព្រមទាំង​ការគ្រប់គ្រង​ដឹកនាំ​បញ្ជា​កងកម្លាំង ការហ្វឹកហ្វឺន ព្រមទាំង​សកម្មភាព​ជាច្រើន​ទៀត ដែល​បំរើ​ឲ្យ​កិច្ច​ការពារជាតិ​មាតុភូមិ តាម​បទបញ្ជា​របស់​ថ្នាក់លើ​។​ ​

ឯកឧត្តម នាយ​ឧ​ត្ត​មេស​នី​យ៏ គន់ គីម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​លះបង់​របស់​នាយទាហាន ពលទាហាន​នៃ​អង្គភាព​កងពល​តូ​ចលេ​ខ​៣១ ដែល​បាន​ពុះពារ ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​ដែន​កោះ ឆ្នេរ​នៃ​មាតុភូមិ​។ ​ឯកឧត្តម គន់ គីម ក៏បាន​លើកឡើង​ពី​ស្ថាន​ការ​ណ៏​វិ​វត្ត​ន៏​របស់​សង្គមជាតិ​កម្ពុ​ជា នាពេល​បច្ចុប្បន្ន ព្រមទាំង​ផែនការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ ក្នុងការ​ប្រែក្លាយ​កងកម្លាំង ជា​កម្លាំង​រៀបរយ មាន​គ្រប់​លទ្ធភាព ដើម្បី​ការពារ​បូរណភាព​ទឹកដី​។ ​

ឯកឧត្តម គន់ គីម ក៏បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន ពលទាហាន ត្រូវ​បន្ត​ភារកិច្ច​ស្នូល​របស់ខ្លួន ក្នុង​កិច្ចការពារ​ខ្សែបន្ទាត់​ព្រំដែន ការងារ​ហ្វឹកហ្វឺន​កសាង​ប្រភពធនធាន​មនុស្ស ការគ្រប់គ្រង​ថែរក្សា​សម្ភារៈ គ្រឿង​បំពាក់​នានា ព្រមទាំង​ចូលរួម​ការងារ​បង្កប​ង្កើ​ន​ផល ចិញ្ចឹមសត្វ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ប្រាក់ចំណូល លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​៕1 7 82