VDEO Real Madrid ត្រៀមសំណើរនាំយក Mario Mandzukic (ម៉ារីអូ មេនហ្ស៊ូគីក)

0

ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងតែរៀបចំសំណើរលើការនាំយក ខ្សែប្រយុទ្ធ Mario Mandzukic (ម៉ារីអូ មេនហ្ស៊ូគីក) របស់ក្លិប Bayern Munich ។ កីឡាករសញ្ជាតិក្រូអាតរូបនេះគឺជាតួរអង្គដ៏សំខាន់សម្រាប់ក្រុមបាល់ទាត់របស់អាល្លឺម៉ង់មួយនេះ កាលពី២រដូវកាលមុនប៉ុន្តែការមកដល់របស់កីឡាករ Robert Lewandowski (រ៉ូប៊ឺត ឡេវ៉ានដូស្គី) នៅរដូវក្តៅនេះអាចនឹងធ្វើឲ្យតំណែងរបស់គេមានបញ្ហា ។

ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះធ្លាប់បានលើកឡើងកាលពីដើសប្តាហ៍នេះថា គាត់មានបំណងចង់ចាកចេញពីទឹកដី Allianz Arena (អាឡៃអាន អារីណា) នៅរដូវក្តៅនេះជាហេតុធ្វើឲ្យមាន ក្រុមបាល់ទាត់នៅអឺរ៉ុបជាច្រើនមានបំណងចង់បានរូបគេ ។ យោងតាមសារព័ត៌មាន Marca បានចុះផ្សាយថា ទន្ទឹមនោះក្រុមអធិរាជស Real Madrid ក៏កំពុងតែរៀបចំសំណើរលើការដាក់ដេញថ្លៃ Mandzukic ផងដែរ ។

គួរបញ្ជាក់ថា Mandzukic ស៊ុតបញ្ចូលទីបាន២៦គ្រាប់ឲ្យក្រុម Bayern Munich កាលពី រដូវកាលមុន ៕download (10)