ឯកឧត្តម​ម៉ៅ​ធនិន​អញ្ជើញ​ចុះ​ជួយ​ដក​ស្ទូង​ប្រជាពលរដ្ឋ​ឃុំ​ខ្នារ​ទទឹង​ស្រុក​បាកាន​

នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០១៤​ឯកឧត្តម ម៉ៅ ធនិន  អភិបាល​នៃ​គណ​អភិបាលខេត្ត​​ពោធិសាត់​បាន​ដឹកនាំ​កំលាំង​មន្ត្រីរាជការ​តាម​ស្ថាបន័​មន្ទីរ​នានា​ជុំវិញ​ខេត្ត​និង​លោក​អភិបាល​ស្រុក​បាកាន​លោក​មេឃុំ​ខ្នារ​ទទឹង​និង​កងកំលាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ភូមិ​ក្រូចសើច​និង​ភូមិ​ផ្ទះ​ស្លា បាន​អញ្ជើញ​ចុះជួយ​សន្ទូង ប្រជាពលរដ្ឋ​ក្នុងភូមិ​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន  ។​

​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​ពោធិ៍សាត់​បាន​ជំរាបជូន ថា ថ្ងៃនេះ ឯកឧត្តម ម៉ៅ​ធនិន​អភិបាលខេត្ត​ដែល​និង​ទើបតែ​តាំង​ថ្មី​ជំនួស​ឲ្យ​ឯកឧត្តម ខូ​យ សុខា អភិបាលខេត្ត​ចាស់ ដែល​ត្រូវ​ទទួល​តួរ​នាទី​ថ្មី​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដែល​ឯកឧត្តម​ចង់ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំងមូល​បាន​ស្គាល់​និង​ចង់​ដឹង​អ្វី​ដែល​ជា​តម្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​នៅតាម​មូល​​ដ្ឋា​ន ។ លោក​បាន​មាន​ប្រសា​ស​ន៏​ថា ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ការ​ភ្ជួរា​ស់​សម្រេចបាន ៩៤៣​ហិកតា សាប​សារុប ១៨៨​ហិកតា សន្ទូង​និង​ពង្រោះ​សម្រេចបាន​
៣៨៤៦០​ហិកតា​កិត​ជា​ភាគរយ​សម្រេចបាន ៣៨,៤៦% ឆ្នាំនេះ​មាន​ការកើនឡើង​ជាង​ឆ្នាំមុន​២៤៣៩៣​ហិកតា ក្នុងនោះ​ស្រុក​បាកាន​ម្រេចបាន ២៦,៦៣១​ហិកតា  ។​
           ឯកឧត្តម ម៉ៅ ធនិន បាន​សម្តែង​ការកោតសរសើរ​ដល់​ប្រជាពលរដ្ឋ​យើង​មាន​ភាព​​សស្រាក់​ក្នុង​ការប្រកបមុខរប​បរ​ធ្វើស្រែ​ដើម្បី​ដោះស្រាយ​ជីវភាព​រស់​ឲ្យមាន​ភា​ពធូធា​ររួមចំណែក​​ក្នុង​បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​យើង​នៅតាម​មូលដ្ឋាន ឯកឧត្តម​បាន​ផ្តល់​នូវ​អនុ​សាស្ត្រ​ថ្មីៗ ដើម្បី​ឲ្យ​តម្លៃ​ស្រូវ​លក់​ចេញ​បាន​ថ្លៃ​ដោយ​មិនចាំបាច់​ដឹកយក​ទៅ​លក់​នៅ​ទីណា​ឆ្ងាយ​នោះទេ សព្វថ្ងៃ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​បាកាន​នេះ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ច្រើនណាស់ ដែល​យើង​ត្រូវ​កិច្ចសន្យាលក់​ជាមួយ​ម៉ាស៊ីន​ទាំងនោះ​ប៉ុន្តែ​ប្រជា​កសិករ​យើង​ក៏​ត្រូវ​សំរិទ្ធ​សំរាំង​ពូជ​ឲ្យបាន​សុត​ល្អ​គ្រប់អង្ករ​មិនបាក់​តម្រូវ​ទៅ​តាម​ស្តង់ដា​នៃ​ការនាំ​ចេញ​នោះ​យើង​និង​ទទួល​បាន​តម្លៃ​ស្រូវ​ក្នុង តម្លៃ​សមស្រប រវាង​អ្នក​ផលិត និង​ឈ្មួញ​ដែលជា​អ្នក​ទិញ ។​ឯកឧត្តម អភិបាលខេត្ត​​បាន​ចែក​សារុង​ជូន​ប្រជាពលរដ្ឋ​យើង​ដែល​ចុះ​ជួយ​ស្ទូង​ម្នាក់ៗ​ទទួលបាន​នូវ​សារុង​មួយ​ផង​ដែរ 
​ក្នុង​ការចុះ​ជួយ​ស្ទូង​នេះ​បាន​សម្រេច​លើ​ផ្ទៃដី ១​ហិកតា​៨០​អារ​។​

2 (1) 3 4 5 6 7