VDEO អ.ស.បនឹងធ្វើជាអាជ្ញាកណ្ដាលដោះ ស្រាយវិវាទដែនសមុទ្រចិនភាគខាងត្បូង

0

អ្នកនាំពាក្យអ.ស.បបានប្រកាសថា អ.ស.ប នឹងធ្វើជាអាជ្ញាកណ្ដាលក្នុងការ ដោះស្រាយភាពតានតឹងរវាងវៀតណាមនឹងចិន ប្រសិនបើពួកគេទាំង២ឯកភាព គ្នា ។ សារព័ត៌មាន NHK បានដកស្រង់ សម្ដីអ្នកនាំពាក្យអ.ស.បលោក Stephene Dujarric ប្រកាសកាលពីថ្ងៃទី ១០មិថុនាថា អគ្គលេខាធិការអ.ស.ប បាន គីមូន មានបំណង់ចង់ធ្វើជាអាជ្ញា កណ្ដាលដោះស្រាយវិវាទដោយសន្ដិភាព តាមច្បាប់អន្ដរជាតិ ។ លោក Dujarric បន្ដទៀតថា លោក បាន គីមូន នឹងធ្វើជាអាជ្ញាកណ្ដាលប្រសិន បើភាគីទាំង២ក្នុងជម្លោះមានសំណើ ។

នាវារបស់វៀតណាមនិងចិនបានប៉ះទង្គិច គ្នានៅដែនសមុទ្រវៀតណាមក្រោយពេល ដែលចិនដាក់ស្ថានីយខួងប្រេងនៅទីនោះ។ ការិយាល័យតំណាងរដ្ឋាភិបាលចិននៅ អ.ស.ប បានផ្ញើលិខិតទៅកាន់អ.ស.ប ដោយបញ្ជាក់ថាដែនសមុទ្រទាំងនោះ ស្ថិតក្នុងអធិតេយ្យភាពរបស់ចិន ។

សកម្មភាពទាំងនោះ ត្រូវបានភាលគី វៀតណាមច្រានចោល ដោយបញ្ជាក់ថា ចិនបានឈ្លានពានយ៉ាងច្បាស់ក្រឡែត នូវអធិបតេយ្យភាពដែនសមុទ្រវៀត ណាម ។ ក្នុងពេលជាមួយគ្នានេះ ឧបការីរដ្ឋ មន្ដ្រីការបរទេសអាមេរិកបានស្នើដល់ ភាគីចិនដកស្ថានីយខួងប្រេង៩៨១ចេញ ពីដែនសមុទ្រស្ថិតក្នុងអធិតេយ្យភាព របស់វៀតណាម ។ សារព័ត៌មាន The Straits Times បាន ដកស្រង់សម្ដីឧបការីរដ្ឋមន្ដ្រីការបរទេស អាមេរិកទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក លោក Daneal russel បានឱ្យដឹងនៅថ្ងៃទី ១០មិថុនាថា ចិនគួរតែដកស្ថានីយខួង ប្រេងចេញពីទំបន់ដែលមានវិវាទដែល ទាំងភាគីអាមេរិកនិងវៀតណាមបានអះ អាងថា ស្ថិតក្នុងអធិតេយ្យភាពរៀងៗ ខ្លួននោះ ។ មានប្រសាសន៍ក្នុងសន្និសីទ កាសែតនៅទីក្រុង Yangon ប្រទេស មីយ៉ាន់ម៉ា លោក Daneal Russel បានបញ្ជាក់ថា បញ្ហានៅទីនេះមិនមាន ភាគីណាមួយមានហេតុផលច្បាស់លាស់ នោះឡើយ ចំណុចសំខាន់គឺការបញ្ជូន ស្ថានីយខួងប្រេងទៅកាន់តំបន់សមុទ្រ វៀតណាម ជារឿងមិនសមហេតុផល គឺ ចាំបាច់ត្រូវតែដោះស្រាយវិវាទឱ្យបាន ចប់សព្វគ្រប់ ។ អាមេរិកបានប្រកាសពីគោលជំហរ របស់ខ្លួន មិនឈរគាំទ្រភាគីណាមួយនៅ ក្នុងវិវាទនោះឡើយ ប៉ុន្ដែការដែលវៀត ណាមប្រកាសពីអធិតេយ្យភាពដែន សមុទ្រ ប្រជុំកោះ Vangsa មានតាំងពី យូរណាស់មកហើយ មិនមែនទើបតែ ប្រកាសនាពេលនេះឡើយ «