ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច តែងតាំង​មុខតំណែង ស្នងការ ស្នងការ​ង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

0

​ខេត្តកំពង់ធំ​៖ លោក ជូរ សំអាន ស្នងការ​ង នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់​តួនាទី​ថ្មី ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​បាន​ឲ្យ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង ផ្លាស់ប្តូរ​តួនាទី​ទៅ​ទៅ​ទទួលបន្ទុក​ជា​អនុប្រធាននាយកដ្ឋាន​ការងារ​ប៉ុស្តិ​រដ្ឋបាល​នគរបាល ។​

​ពិធី​ប្រកាស​នេះ ត្រូវបាន​ប្រារព្វ​ឡើង នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​មន្ត្រីប៉ូលិស​ចំណុះ​ឲ្យ​ស្នងការ​ខេត្តកំពង់ធំ​ចូលរួម​ជាច្រើន នាក់​។​ ​

ក្នុងនោះដែរ​ប្រកាស​មន្ត្រី​២​រូប ទៀត ទី​១ ឧ​ត្ត​ម​សេនីយ​ត្រី​យ៍ ជូ សំអាន ពី​ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ ទៅជា​ស្នងការ​នគរបាល​ខេត្ត ទី​២ លោក​វរៈសេនីយ៍ទោ ទូច សុខុម ពី​អនុប្រធាន​កា​រុ​យា​ល័យ​កណ្តាល​នគ​បាល​ស្ថិតិ​ទៅជា​ស្នងការរង​និង​ជា​ប្រធាន​កា​រិ​ល័យ​កណ្តាល​សន្តិសុខ​!​។​ ​ 

1907676_1431400057120204_1767192270642996110_n 10376852_1431400123786864_4382561627534618668_n 10401896_1431400290453514_4264690302848591879_n 10409712_1431399890453554_1791181631538315265_n 1525127_1435480023386647_4567038144906545776_n