ព្រឹត្តិការណ៍ជិះកង់ជាច្រើនរយគ្រឿងដើម្បីរៃអង្គាសថវិការជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

0

បន្ទាយមានជ័យ: ព្រឹត្តិការណ៍ជិះកង់ជាច្រើនរយគ្រឿងដើម្បីរៃអង្គាសថវិការជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលត្រូបានធ្វើឡើងនៅព្រឹក

ថ្ងៃទី២៩ ខែកក្ក ឆ្នាំ២០១៧ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងថាព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសថវិការជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបមានអ្នកជិះកង់មានមន្ត្រីសាលាខេត្ត.ក្រុងសិរីសោភ័ណម្ចាស់ក្រុមហ៊ុនអាជីវកម្ម គ្រឹះស្ថានហិរញ្ញវត្ថុនិងប្រជាពលរដ្ឋសិក្សានុសិស្សជាច្រើនរយកង់។លោក លី សារី អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ជិះកង់ជាក្បួនគឺមានជាច្រើនរយគ្រឿងដែលជួបជុំគ្នានៅមុខផ្សារចំការគ(រឺផ្សារថ្មី)ធ្វើដំណើរជិះកងតាមផ្លូវក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ ចាប់ពីម៉ោង៧និង៣០នាទី ដល់ម៉ោង១២រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បញ្ចប់ក្បួនជិះកង់ហើយជួបជុំគ្នានៅមុខផ្សារធំមានជ័យ។លោកបានបន្តថា ព្រឹត្តិការណ៍ជិះកង់នេះជាលើកទី៣ ហើយដែលជិះកង់ជាច្រើនរយគ្រឿងដើម្បីស្វែងរកមូលនិធិនិងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ ហើយថ្លែងអំណរគុណចំពោះ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋសិក្សានុសិស្សដែលបានចំណាយទាំងពេលវេលានិងថវិកាដើម្បីជាការជួយដល់កុមារនៅក្នុងប្រទេសកម្ពុជា។បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះលោក លី សារី អភិបាលស្តីទីខេត្តបន្ទាយមានជ័យនិង លោក អ៊ុំ រាត្រី អភិបាលរងខេត្តដែលបានដឹកក្បួនជិះកងដើម្បីរកមូលនិធិនិងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៕ដោយ:ឃិន គន្ធា