ធ្វើពិធី​បុណ្យសព​ខ្លួនឯង​ខណៈពេលដែល​ខ្លួន​នៅរស់​

0

​ប្រទេស​ថៃ​៖ សេចក្តីរាយការណ៍ នៅ​ព្រឹក​ថ្ងៃទី​១២ មិថុនា​ឆ្នាំ ២០១៤ ពី​លោក វ៉ាន់​ភព ឆឺ​ម​ផាន់ នាយក អ​.​ប​.​ត រស់នៅ ស្រុក​ចេ​តី​យ៍ ខេត្ត​សុផាន់​បុរី ថា មាន​លោក​អនុ​សេនីយ៍ ម្នាក់​ដែលជា​អតីត​ទាហាន​សម័យ​សង្គ្រាម វៀតណាម បាន​អញ្ជើញ​ឲ្យ​គាត់​ទៅធ្វើជា​អធិបតី នៃ​ពិធី​បុណ្យសព​របស់ខ្លួន ដែល​បាន​ចាត់​ពិធី​ឡើង​នៅក្នុង​បរិវេណ​សាលាឆាន់ វត្ត​សុផាន់​ណា​ឌី ស្ថិតនៅក្នុង​ឃុំ តា​លិ​ង​ឆាន់ ទើប​លោក​បាន​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ ដែល​ត្រូវបាន​រៀបចំឡើង ដូច​ពិធី​បុណ្យសព​គ្រប់យ៉ាង ដែលមាន​ការដាក់​តាំង​ក្តា​មឈូស ព្រមទាំង​ផ្កា​តុបតែង​លំអរ​យ៉ាង​ស្អាត មាន​ព្រះសង្ឃ​សូត្រមន្ត​ដូច​ពិធីបុណ្យ​សព្វ ។​ ​

ក្រោយមក​អតីត​នាយទាហាន សម័យ​វៀត​ណា​បាន​ឡើងទៅ​ទីតាំង​ដាក់​ក្តា​មឈូស ហើយ​បាន​ចូលដេក​ដូចជា​សាកសព ហើយ​បាន​នាំ គ្នា​ដង្ហែរ​ជុំវិញ​៣​ជុំ​មាន​ព្រះសង្ឃ​២១​អង្គ ជីវ​ប្រ​វត្ត​របស់គាត់​បាន​កន្ល​ង​មក ធ្លាប់ជា​ទាហាន​រក្សា​ព្រះរាជវាំង និង​ធ្លាប់​ឆ្លងកាត់​សមរភូមិ សង្គ្រាម​វៀតណាម និង​សង្គ្រាម​គូ​រ៉េ ហើយ​បាន​ចូលនិវត្តន៍​រាជ​កាល ព្រមទាំង​បានទទួល​ពានរង្វាន់ និង​មេដៃ​ជាច្រើន នៃ​អាយុកាល​រាជការ កន្លងមក បានធ្វើ​ឲ្យ​លោកមា​នក​ត្តិ​យស់ ខ្ពង់ខ្ពស់​របស់​ក្រុមគ្រួសារ ។​ ​

សម្រាប់​មូលហេតុ​ដែល បានរៀបចំ​ពិធី​បុណ្យសព​ខណៈពេលដែល​គាត់​កំពុងតែ​មានជីវិត​រស់​នៅ​នោះ ដោយសារ​ខ្លួន​របស់លោក​មាន អាយុ​ច្រើន​ហើយ ព្រមទាំង​មិនដឹងថា នឹង​ស្លាប់​នៅ​ថ្ងៃ​ណា ហេតុដូច្នេះ​នៅពេលដែល​មានជីវិតរ​ស់​នៅ ទើប​ចង់​រៀបចំ​បុណ្យសព​ឲ្យ​ខ្លួនឯង​ជាមុន ព្រមទាំង​បរិ​ច្ចាកក​រាងកាយ​ឲ្យ​ទៅ​សាលារៀន​ពេទ្យ ដោយ​គិតថា​ការបរិច្ចាក​នេះ​

ខណៈពេលដែល​មានជីវិត​រស់នៅ គឺ​បានធ្វើ ឲ្យ​មាន​សេចក្តី​ត្រេ​ត​អរ និង​បានទទួល​កុសលផល​បុណ្យ អ្វីដែល​សំខាន់​នោះ​គឺ​បាន​ឃើញថា ការរៀបចំ​បុណ្យសព​នេះ និង​បាន​ឃើញថា មាន​សាច់ញ្ញាតិ បងប្អូន​ណាខ្លះ​មក​ចូលរួម ព្រោះថា​នៅពេលដែល​ស្លាប់​ទៅហើយនោះ កូនចៅ​មក​ក៏​មិនឃើញ ។​ ​ចំណែក​ក្តា​មឈូស ត្រូវបាន​នាំទៅ​ទុក​ក្នុង​បន្ទប់ដេក​នៅឯ​ផ្ទះ ។ ​717339 717343 717344 717345 717346 717348