ពលករ​ខ្មែរ​សម្រុក​ចេញ​តាម​ច្រក​ទា្វរ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ ពលករ​ខ្មែរ​ចំណាកស្រុក​ដែល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ជាច្រើន​រយ​នាក់​ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​ចាប់់បញ្ជូន មក​ទម្លាក់​ចោល​ដូច​សត្វ នៅលើ​ទឹកដី​របស់​ខ្លួន   ជាប់​ព្រំប្រទល់​ច្រក​ទា្វរ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ពុំ​បាន​ប្រគល់់ឲ្យ​អាជ្ញាធរ​កម្ពុជា​ឡើយ គឺ​ឲ្យ​

ពួកគាត់​ដើរ​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​ដោយ​ខ្លួនឯង ព្រមទាំង​តំរួវ​ឲ្យ​ពួកគាត់​បង់​ប្រាក់​ចំនួន​២០០​បាត​(​ប្រាក់​ថៃ​) ដើម្បី​ចូល​មក​ទឹកដី​កម្ពុជា​វិញ ។ ដែល​ហេតុ​ការណ៏​នេះ មាន​រយៈពេល​៣​ថៃ​រួចមក​ហើយ ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​៩ រហូតមកដល់​ថ្ងៃ​ទី​១១ មិថុនា ២០១៤ នេះ​និង​មាន​បន្តទៀត  ស្ថិតក្នុង​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​ពលករ​ខ្មែរ​ជាច្រើន​នាក់់​ដែល​ធ្វើ​ចំណាកស្រុក រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បាន​រៀបរាប់់​ថា​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​ដែល មាន​វិធានការ​ដេញ​ពលករ​ខ្មែរ​ទោះបីជា​ស្របច្បាប់់​ឬ​មិន​ស្របច្បាប់់ ឲ្យចេញ​ពី​ទឹកដី​របស់់ខ្លួន​ដោយបាន​ប្រើប្រាស​នូវ​អំពើហិង្សា​ដូចជា​ប្រ ជា​ពលរដ្ឋ​ខ្មែរ​រឹងទទឹង​ឬ​រត់់គេច​ត្រូវ​វាយដំ​ឬ​បាញ់់សម្លាប់់​ដូច​សត្វ ធាតុ​សូម្បីតែ​ដឹកជញ្ជូន​តាម​រថយន្ត​តូចៗ​មក​គរ​ជើង​លើ​គ្នា​។ ប្រភព​បន្តថា  ពួក​ខ្លួន​ខ្លះ ត្រូវ​កងទ័ព​ថៃ ដេញ​បាញ់ និង​ចាប់​បញ្ជូន​ឲ្យធ្វើ​មាតុភូមិនិវត្ត​ទាំងស្រ​ប​ច្បាប់​ទោះជា​មាន ប៉ាស្ព័រ​ក៏ដោយ​ក៏​គេ​ចាប់​ហែក​ចោល​និង​បញ្ជូន​មក​វិញ​ទាំង​ខុសច្បាប់​ផង​ដែរ​។ ខ្លះ​ទៀត​ឲ្យដឹងថា ពួកគាត់​ធ្វើដំណើរ​មក​កម្ពុជា​វិញ​ដោយ​ខ្លួនឯង មិន​មាន​អ្នកណា​ចាប់​ឫ​ដេញ​បាញ់​នោះទេ គឺ​ដោយសារ​ពួកគាត់​មាន​ការភ័យខ្លាច ហើយ​ឃើញ​ក្រុម​ពលករ​គេ​រត់​ក៏​រត់​តាម​គេ​មក ។ ប្រភព​បន្តទៀតថា ពួក​ខ្លួន​ត្រួវបាន​តម្រួត​ថៃ ដឹក​តាម​រថយន្ត​ទំលាក់ចោល​នៅ​ព្រំដែន  ហើយ​ឲ្យ​ពួក​ខ្លួន​ដើរ​ឆ្លង​ដែន​មក​ខ្មែរ​ដោយ​ខ្លួនឯង និង​ត្រួវ​បង់​ឲ្យ​អ្នកយាម​ដែលជា​ជនជាតិខ្មែរ ធ្វើការ​ឲ្យ​ថៃ​ក្នុង​ម្នាក់​២០០​ទៅ​៣០០​បាត​(​ប្រាក់​ថៃ​) ។ ទើប​គេ​ឲ្យចេញ បើ​មិន​ដូច្នោះ​ទេ គេ​មិនឲ្យ​ចេញទេ ។​ក្រុម​ពលករ​បាន​និយាយ​ទៀត​ថា​ពួកគេ​បាន បង់លុយ​ពី​៣០០​បាត​ទៅ​៥០០​បាត​ឲ្យ​សមត្ថកិច្ច​នៅ​តាម​ច្រករបៀង​ទើបបាន​ចូល ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ លោក​ទី សុខា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ច្រក​ទា្វរ​អន្តរជាតិ​ព្រំ បាន​មាន​ប្រសា​ស​ន៏​កាលពី​ល្ងាច​ថ្ងៃទី​១១ មិថុនា ឲ្យដឹងថា​៖ ដោយ​មាន​ការសហការ​ល្អ​ជាមួយ​ភាគី​ថៃ ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​មិន​មាន​ការបាញ់​សម្លាប់ដូច​ព័ត៌មាន​មួយ​ចំនួន​ផ្សាយ​នោះទេ ។ ដោយ​លឺថា មាន​ការ​យក​លុយ​ពី​ពលករ​ខ្មែរ និង​ក្រោម​ការបញ្ជា​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឲ្យ​ចុះ​ត្រួតពិនិត្យ​នោះ  ខាង​លោក​ក៏​សុំ​សហការ​ជាមួយ​ទាហាន​ថែ ដើម្បី​កុំឲ្យ​មាន​ការបង់ប្រាក់ ព្រមទាំង​ចាប់​មេខ្យល់​ដែល​ជំរិត​ទា​ប្រាក់​ពី​ពលករ ទាំងនោះ ។ លោក​មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ ពលករ​ខ្មែរ​ដែល​សម្រុក​ចេញពី​ប្រទេស​ថែ មក​កម្ពុជា ប្រហែល​៩០%​គឺ​អត់​ច្បាប់  ហើយ​ភាគច្រើន​ពួកគាត់​ទៅ​រក​កា​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ គឺ​ទៅ​តាម​មេខ្យល់ ,​តាម​ច្រករបៀង​លួចលាក់ ៕​

?????????? ?????????? ?????????? ?????????? ??????????