សមត្ថកិច្ច ចៅក្រម​ទំនើង​ ​ហូប​ស្រា​ស្រវឹង​បោក​ក្បាល​មេក្រូ​ ​និង​មិន​គិត​លុយ​អោយ​ម្ចាស់​ហាង​ខារ៉ាអូខេ​

​ខេត្ត​រតនគិរី​៖ ​សមត្ថកិច្ច​ ​និង​សន្តិសុខ​ឃាត់ខ្លួន​ចៅ​ក្រោម​ទំនើង​សាលាដំបូង​ខេត្ត​ ​ខណៈ​ហូប​ស្រា​ស្រវឹង​ជោគជាំ​បោក​ក្បាល​មេក្រូ​ ​និង​មិន​ព្រម​គិតលុយ​ហាង​អោយ​ម្ចាស់​ហាង​ខារ៉ាអូខេ​ ​បន្ទប់​កោះកុង​យីហោ​ដាន​វើល​ ​ស្ថិត​ភូមិ​ជ័យ​ជំ​នៈ​ ​សង្កាត់​ឡា​បាន​សៀក​ ​ក្រុង​បាន​លុង​ ​ខេត្ត​រតនគិរី​ ​

កាលពី​វេលា​ម៉ោងជាង​៧​យប់​ ​ថ្ងៃទី​១១ ​ខែមិថុនា​ ​ឆ្នាំ​២០១៤​។​
​    ​មន្ត្រីនគរបាល​មូយរូប​ដែល​បាន​ចុះ​ទៅ​អនុវត្ត​និង​ឃាត់ខ្លួន​ចៅក្រម​រូប​នោះ​បាន​អោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែមិថុនា​ ​ឆ្នាំ​២០១៤ ​ថា​មន្ត្រី​ចៅក្រម​ដែល​បង្ក​ភាព​អុកឡុក​នៅក្នុង​ហាង​ខារ៉ាអូខេ​ដាន​វើល​មាន​ឈ្មោះ​អេង​ ​ចំណាប់​ ​រស់នៅ​ភូមិ​បូរី​កម្មករ​១ ​សង្កាត់​កា​ចាញ​ ​ក្រុង​បាន​លុង​ ​ខេត្ត​រតនគិរី​ ​បាន​ចូល​ទៅ​ហូប​ស្រា​នៅក្នុង​ហាង​ខាងលើ​ដែល​មាន​គូរ​កន​យ៉ាងហោចណាស់​ចំនួន​៤​នាក់​ទៀត​ ​ដែល​ជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ ​ដូច​ប៉ូលិស​ ​និង​ប៉េអឹម​ ​ប៉ុន្តែ​មិន​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ​ ​បាន​ចូល​ហូបចុក​តាំងពី​ម៉ោង​៣​រសៀល​ ​រហូតដល់​ពេល​កើតហេតុ​សរុប​ជា​ទឹកប្រាក់​ចំនួន​៨២​ម៉ឺន​១​ពាន់​រៀល​។​ ​ហើយ​ចំពោះ​ការហូបចុក​ស្រវឹង​ម្តងៗ​ ​ចៅក្រម​រូប​នោះ​ធ្វើ​កាយវិការ​មិនគួ​គាប់​បី​ដូចជា​បត់ជើង​តូច​ក្រៅ​បង្គន់​អួត​ក្អេងក្អាង​ក្នុង​ហាង​មើលងាយ​នារី​បំរើការ​ក្នុង​ហាង​ដក​កាំភ្លើងខ្លី​បង្វល់​បង្អួត​អ្នក​ដែល​នៅ​ហូបចុក​នៅក្បែរៗ​គ្នា​ថា​ខ្លួន​អស្ចារ្យ​ ​មិនតែប៉ុណ្ណោះ​នៅក្នុង​អំឡុង​ឆ្នាំ​២០១៣ ​មន្ត្រី​ចៅក្រម​រូបនោះ​បាន​បបួល​មិត្តភ័ក្ត​ម្នាក់​ទៀត​ធ្វើ​ការនៅការិ​យាល័យ​ភូមិបាល​ស្រុក​កូន​មុំ​ ​ខណៈពេល​ហូប​ស្រា​ស្រវឹង​ទាំង​កណ្តាល​អាធ្រាត​នាំគ្នា​ប្រណាំ​រថយន្ត​ទំនើប​របស់​ខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ​បណ្តាល​អោយ​រ៉េ​ចង្កូត​ទៅបុក​របង​មន្ទីរ​ប្រៃ​ស​ណី​បណ្តាលអោយ​បាក់​របង​ចំនួន​៤​ទៅ​៥​ផ្ទាំង​។​ ​ហើយ​ការបង្ក​ភាពចលាចល​ក្នុង​ហាង​ខាង​ខារ៉ាអូខេ​ខាងលើ​នេះ​ដែរ​ ​នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែមិថុនា​ ​លោក​អេង​ ​ចំណាប់​ ​ចៅ​ក្រោម​សាលាដំបូង​ខាង​មិនអាច​សុំ​ការអធិប្បាយ​ណាមួយ​បានទេ​។​
​    ​លោក​ឯម​ ​វុន​ ​អធិការ​ក្រុង​បាន​លុង​បាន​មាន​ប្រសា​ន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែ​មិថុនា​នេះ​ថា​ចំពោះ​ការអុកឡុក​នៅក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ​ដែល​បង្ក​ដោយ​ក្រុម​លោក​អេង​ ​ចំណាប់​ ​ចៅក្រម​សាលាដំបូង​ខេត្ត​នោះ​ ​លោក​មិន​បាន​ចុះ​ទៅ​អនុវត្តន៍​ផ្ទាល់​នោះ​ទេ​ ​ប៉ុន្តែ​លោក​បញ្ជាក​អោយ​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ ​និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឡា​បាន​សៀក​ចុះ​ទៅ​ធ្វើ​ការងារ​នេះ​ ​ហើយ​រហូត​មកដល់ពេលនេះ​លោក​ក៏​មិន​ទាន់​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ហាង​ដែរ​រង​គ្រោះ​នោះ​ផង​ដែរ​ ​ហើយ​គូភាគី​ទាំងសងខាង​គេ​សុំ​ចរចា​អោយ​ត្រូវ​គ្នា​វិញ​។​
​    ​ជុំវិញ​ភាព​អុកឡុក​ដោយសារ​ស្រវឹងស្រា​របស់លោក​ ​អេង​ ​ចំណាប់​ ​ចៅក្រម​សាលាដំបូង​ខេត្ត​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ខុស​ស្គម​នៅក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ​នេះ​ដែរ​ ​តើ​ឧត្តម​ចៅក្រម​លោក​មានវិធាន​ការ​យ៉ាងណា​៕​

01 02 03