រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​កៀរ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ បណ្តាលឲ្យ​ដូល​របួសធ្ងន់​ហើយ​បើក​គេចខ្លួន​បាត់​ស្រមោល​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​បែកក្បែល​ហូរ​ឈាម​ធ្ងន់ធ្ងរ ខណៈ​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង កំពុង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​កៀរ​ពីក្រោយ​បណ្តាលឲ្យ​ដូល​នៅ​និងថ្នល់ កាលពី​វេលា​ម៉ោង ៩ និង​១០​នាទី​យប់ ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ

២០១៤ ស្ថិត​នៅ​ចំណុច​មុខ​សាលា បឋមសិក្សា សន្ធរម៉ុក់ ក្នុង​សង្កា​ត ផ្សារ​ដេប៉ូ ទី​២ ខណ្ឌ ទួលគោក ។ 
​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា វេវ អាល់​ហ្វារ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ            1O- 6628 បាន​ជិះ​ធ្វើដំណើរ​តាម​បណ្តោ​ផ្លូវ ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ដែល​ធ្វើដំណើរ​ស្រប់គ្នា​នោះ មក​កៀរ​បុរស​ដែល​កំពុង​ជិះ​ម៉ូតូ​បណ្តាលឲ្យ​ដូល​បោកក្បាល នៅ​និង​ថ្នល់​ហូរ​ឈាម​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ភ្លាមៗ​នោះ​រថយន្ត​បង្ក​បានដាក់​មេ​ប្រូច​គេចខ្លួន បាត់​ស្រមោល​តែ​ម្តង ។ 
​បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​បាន​មក​ដឹង​យក​មន្ទីរ ពេទ្យ ឯកជន ដើម្បី ព្យាបាល រី​ឯ​ចំណែក​ម៉ូតូ​ជនរងគ្រោះ​វិញ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ថាន សហការ​ជាមួយ​សមត្ថកិច្ច ចរាច​រណ៏ យក​រក្សាទុក​នៅ​ខណ្ឌ​ទួលគោក និង​ទំនាក់​ទំ​នង់​ទៅកាន់​ក្រុម​គ្រួសារ ឲ្យមក​ទទួកយក ម៉ូតូ​ទៅ​វិញ​ផងដែរ​៕
1

2