រថយន្ត​៣​គ្រឿង​បុក​បន្ត​គ្នា​សំណាង​មិនមាន​អ្នករងរបួស​

ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរណ៍​រថយន្ត​បី​គ្រឿង​បុក​បន្ត​គ្នា កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃទី ១២​មិថុនា ២០១៤ នៅ​ចំណុច​ក្បែរ​រូបសំណាក សម្តេច​តា ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​ហេតុការណ៍​នេះ​បាន​បណ្តាលឱ្យ​រថយន្ត​ទាំង​បី​គ្រឿង រង​ការខូចខាត

ប៉ុន្តែ​អ្នកបើកបរ​ពុំ​មាន​រង​គ្រោះ​នោះទេ ។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-7958  បាន​ធ្វើដំណើរ​តាម​ផ្លូវ​ព្រះ​សីហុ ក្នុង​ទិសដៅ​ពី​លិច​មក​កើត មកដល់​ចំណុច​កើតហេតុ ក៍​បាន​ទៅបុក​ពីក្រោយ​ចំហៀង​ខាងឆ្វេង​រថយន្ត​កាមរី ពណ៌​ស្លែ ពាក់​ស្លាក​លេខ​កំពង់ធំ​2A-0287 ស្រប​ទិស​គ្នា ពេល​នោះ​រថយន្ត​កាមរី​ក៍​បាន​វិល​គូថ​ទៅ​ប៉ះ​និង​រថយន្ត​ឡង់​គ្រីស័រ​៥៧០ មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-5252 ។​
​បន្ទាប់ពី​បើក​បុក​គេ​ហើយ​រថយន្ត​កូរ៉ូឡា បាន​បើក​រត់​រហូតដល់​មុខ​ផ្ទះ​លេខ​២០៤ ផ្លូវ​២០៨ ក៏​ត្រូវ​បាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក មី​ស៊ុយ​ប៊ីស៊ី ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-0818 ពណ៌​ទឹកប្រាក់​បើក​ដេញ​តាម​ទាន់​និង​បាន​នាំ​តំណាង​អ្នកបើករថយន្ត​កូរ៉ូឡា​ទៅ​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​ពីរ​គ្រឿង​ទៀត ។​

1 4