បុរស​ម្នាក់​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ប្រជា​ការពារ​ឃាត់ខ្លួន​បាន​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចូល​ក្នុងផ្ទះ​របស់ ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅត្រង់​ចំណុច​ផ្លូវ​លេខ

132Z ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១​ខណ្ឌ​ទួលគោក​។ 

      ជនសង្ស័យ​មាន​ឈ្មោះ សេង វិចិត្រ អាយុ​៣៣​ឆ្នាំ​មុខរបរ​អ្នក​អូស​បន្លែ​នៅ​ផ្សារ​ដើម​គរ ស្នាក់នៅ​ម្តុំ​ផ្សារ​ដើម​គរ និង​មាន​ស្រុកកំណើត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង​។​
​ប្រភព​ពត័មាន​ពី​ប្រជា​ការពារ​បាន​អោយ​ដឹង​ថា ខណៈ​ដែល​រូបគាត់​កំពុង​ដើរល្បាត​ស្រាប់តែ ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​បាន​កំពុង​រត់​តាម​ផ្លូវ​ក៏​មាន​ការសង្ស័យ ហើយក៏​បាន​ឃាត់​សួរនាំ ទើប​ដឹងថា ជនសង្ស័យ​គឺ​បាន​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង ហើយ​ត្រូវ បាន​ម្ចាស់ផ្ទះ​គេ​ដឹង​ទាន់​ក៏​ដេញតាម រហូតរ​ត់​មក​ដល់​ចំណុចកើតហេតុ​ក៏​ត្រូវ​ប្រជា​ការពារ​ឃាត់ខ្លួន បាន​តែ​ម្ដង​។​
​បន្ទាប់ពី​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ទឹកល្អក់​១ ដើម្បី ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕​

1 (1) 3 4 (1)