បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ជិះ​ម៉ូតូ​ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ដោយសារ​បុរស​រូប​នោះ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ជ្រុល​ចង្កូត​បុក​ក្បាល​ព្រួញ​ពុះ​ចែក ទ្រូងផ្លូវ​ចំ​ពេញទំហឹង ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី រំលង​អាធ្រា​ត្រ​

ឈានចូល​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ហាង​ខារ៉ាអូខេ​១៦៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​
​បើតាម​សម្ដី​បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូឌុប​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1C-0155 ក្នុង ស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពេញទំហឹង បណ្ដាល អោយ​ដួល​បោក​ផ្ទប់​និង​ថ្នល់​រងរបួស​ធ្ងន់​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ចាក់អង្រែលើ រងចាំ​បងប្អូន ជនរងគ្រោះ​មក​ទទួល​យក​វិញ​៕​

1 3 (1)