ទស្សនា VDEO កីឡាបាល់ទាត់ Manchester United ត្រៀម​សំណើរ​នាំយក Bastian Schweinsteiger (​បា​ស្ទៀ​ន ស្វេ​ន​ស្តាយ​ហ្គើ​)

0

ពី Bayern Munich ​ក្រុម​បិសាច​ក្រហម Manchester United កំពុងតែ​ត្រៀម​សំណើរ​ប្រមាណ​២៣​លាន​ផោន លើ​ការនាំយក​កីឡាករ Bastian Schweinsteiger (​បា​ស្ទៀ​ន ស្វេ​ន​ស្តាយ​ហ្គើ​) របស់​ក្រុម Bayern Munich ។​ ​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​កំពុង​ត្រូវបាន​អតីត​ម្ចាស់​ជើងឯក​ក្របខណ្ឌ Premier League ធ្វើការ​ទាក់ទង​ហើយ​គ្រោង​នឹង​នាំយក​ក្រោម​ការដឹកនាំ​របស់លោក Louis van Gaal ។​

​យោងតាម​សារព័ត៌មាន The Express បាន​លើកឡើងថា ក្រុម​បិសាច​ក្រហម​កំពុងតែ​ស​ម្លឺ​ង​ឃើញ​កីឡាករ Schweinsteiger ស្រប​ពេលដែល​ក្លិប​ខកខាន​មិនបាន​ទិញយក​កីឡាក Thomas Muller ។​ ​គួរ​បញ្ជាក់ថា Schweinsteiger គឺជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​ដែល Bayern Munich ផ្តល់ ទំនុកចិត្ត​កាលពី​រដូវ​កាល​មុន ៕