ទស្សនា VDEO កីឡាបាល់ទាត់ Robin van Persie ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Manchester United

0

​កីឡាករ Robin van Persie រំពឹងថា ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម​រូបនេះ​នឹង​បន្ត​កិច្ចសន្យា របស់ខ្លួន​នៅ​ទឹកដី Old Trafford ។​ ​មាន​សេចក្តីរាយការណ៍​ជាច្រើន​បានលើកឡើង​ថា កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​គឺ មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់ David Moyes នោះទេ​ប៉ុន្តែ​គាត់​កំពុងតែ​សម្លឹង​ឃើញ​ទៅរក ការដឹកនាំ​របស់លោក Luiz van Gaal ។​ ​ស្របពេល​ជាមួយគ្នា​នោះ​ឳ​ពុក​របស់ van Persie គឺ​លោក Bob van Persie បាន​អះអាងថា van Persie នឹង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ Manchester United ក្នុងពេល​ឆាប់ៗ​នេះ ។​ ​គួរ​បញ្ជាក់ថា Van Persie នឹង​ត្រូវមាន​ភារកិច្ច​លេង​ឲ្យ​ជម្រើសជាតិ​ហូ​ឡង់​សម្រាប់​ការប្រកួត World Cup ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​សុក្រ​នេះ ៕