ឯកឧត្តម ម៉ៅ ធនិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បញ្ចុះបឋមសិលា​​ដើម្បី​កសាង​ការិយាលយ័​រដ្ឋសភា​

នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា​ឆ្នាំ​២០១៤ ក្នុងភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់​​ខេត្ត​ពោធិ៍សាត់ បានរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា ដើម្បី​កសាង​ការិយាលយ័រ​ដ្ឋ​សភាពិ​ធី​នេះ​ស្ថិត​​ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ និង​មាន​ការអញ្ជើញ​

ចូលរួម ពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា លោកជំទាវ​​ឯម​ប៉ុណ្ណា ឯកឧត្តម តាន់ គឹម​វិន  ឯកឧត្តម សារី​កោសល្យ សមាជិក​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ពោធិ៍សាត់ ព្រមទាំង​លោក​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត និង​មន្ត្រី​​ក្នុង​រដ្ឋសភា​ជាច្រើន​នាក់ ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពេល​នោះ​ដែរ ។​

         លោក​ពឹទ្ធាចារ្យ​ម៉ៅ​សោភណ្ឌ័ បានធ្វើការ​សំបូ​ង​សំ​រូង ដល់​ក្រុង​ពាលី ដែល​ម្ចាស់​ទឹក​ម្ចាស់​ដី​​ទេវតា​រក្សា​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ តាម​ជ្រោះ​ជ្រង ជ្រលង​ដងអូរ​ស្ទឹង បឹង ទន្លេ  គី​រី​បុព្វ​តា  សូម​មក​ជួយ​សន្ធិ​ត និង ថែរក្សា  ក្នុង​ការបើក កាយ​ព្រះធរណី ដើម្បី​កសាង ការិយាល័យ​រដ្ឋសភា​
​មួយ​ដ៏​ថ្មីស្រឡាង លើ​ផ្ទៃដី ទំហំ ១១៥០​ម៉ែត្រការ៉េ  ដែល​មាន​បណ្តោយ​១៦ ម៉ែត្រ និង​ទ​ទឺង​១២​ម៉ែត្រ​ឲ្យបាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​ពេល​ដ៏​ខ្លី​នេះ ។ ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូល​​ដ្ឋា​ន​ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​ភាពងាយស្រួល​ក្នុងការ​ទំនង ដាក់​ពាក្យបណ្តឹង​វិវាទ​ផ្សេងៗ 
​និង​ប្រមូលបាន​នូវ​សុខទុក្ខ​ប្រជាពលរដ្ឋ​តា​មូលដ្ឋាន​ដែល​ជួប​នូវ​ភាព​ភាពស្មុគ្រស្មាញ​ប្រមូលផ្តុំ​បានជាមតិ​ដាក់​ជូន​អ្នកតំណាងរាស្ត្រ​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ បាន​ទាន់​​ពេលវេលា ។ ត​មក ឯកឧត្តម ម៉ៅ​ធនិន ឯកឧត្តម ឡេង ប៉េង ឡុង  ឯកឧត្តម តាន់​គឹម​វិន ​បាន​ថ្វាយ​នូវ​គ្រឿងក្រអូប និង​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា ដើម្បី​ចាប់​ដំណើការ​នៃ​កាេសាងសង់​​ពី​ពេល​នេះ​តទៅ  ។​

1 3 4 7