សូមទស្សនា VDEO ​អធិកា​ប​តី​និង​រដ្ឋមន្ដ្រី​អាល្លឺម៉ង់​ច្រើន រូប​ទៅកាន់​ប្រេ​ស៊ី​ល​គាំទ្រ​ដល់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់

0

​ដូចជា​សព្វដង​នៅពេល​ដែលមាន ព្រឹ​ត្ដិ​ការណ៍​ប្រកួត​កីឡាបាល់ទាត់​ម្ដងៗ ពិសេស​គឺ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ប្រកួត គេ​តែងតែបាន​មើលឃើញ​អ​ធិ កាប​តី​អាល្លឺម៉ង់ អង្គុយ​មើល​បាល់ទាត់ តាំងពីដើម​រហូតដល់​ចប់ ។ នៅក្នុង​ការ ប្រកួត​ពានរង្វាន់​អឺរ៉ុប ក៏​ដូច្នោះ​ដែរ ពួក គេ​បាន​មើលឃើញ​លោកស្រី Angela Markel នាយករដ្ឋមន្ដ្រី​អង់គ្លេស និង​មេ ដឹកនាំ​ជាច្រើន​ទៀត អង្គុយ​ទស្សនា​បាល់ ទាត់ បន្ទាប់ពី​កិច្ចប្រជុំ​អឺរ៉ុប ។

​អធិកា​ប​តី Markel ស្ថិតក្នុង​ចំណោម ភ្ញេ្ញ​ៀ​វ​អញ្ជើញ​ទាំង​២១​រូប​នៅ​ជុំវិញ​ពិភព លោក​ដែល​ចូលរួម​ពិធី​បើកឆាក​ការ ប្រកួត​វើ​ល​ខាប់​ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល នា​ថ្ងៃទី​១៦ មិថុនា ។ លោកស្រី Markel ក៏​នៅតែ​គាំទ្រ​ដល់​ការប្រកួត​បើកឆាក របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ផងដែរ ដើម្បី​លើកទឹកចិត្ដដ​ល់​ក្រុម​កីឡាករ របស់ខ្លួន​។ នេះ​មិនមែនជា​លើក​ទី​១​ឡើយ នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​វើ​ល​ខាប់​រវាង ក្រុម​អាល្លឺម៉ង់ នឹង​ស៊ុយអែត ។ ក្រៅពី លោកស្រី នៅមាន​រដ្ឋមន្ដ្រីក្រសួង​មហា ផ្ទៃ​អាល្លឺម៉ង់ និង​រដ្ឋមន្ដ្រី​ជាច្រើន​ទៀត ក៏ បាន​ទៅកាន់​ប្រេ​ស៊ី​ល​គាំទ្រ​ដល់​ក្រុម ជម្រើសជាតិ​របស់់ខ្លួន ។ ​

ក្នុងពេល​ជាមួយគ្នា​នោះដែរ ប្រ​ធានា ធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ថ្ងៃទី​១៣ កក្កដា លោក​ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ទី ក្រុង​រី​យ៉ូ​ឌឺ​ជេ​នី​រ៉ូ ទស្សនាការ​ប្រកួត​វគ្គ ផ្ដាច់ព្រ័ត្រ​វើ​ល​ខាប់ បើទោះបី​ក្រុម ជម្រើសជាតិ​របស់​រុស្ស៊ី បាន​ឈានដល់ វគ្គ​ផ្ដាច់ព្រ័ត្រ​ឬ​អត់​ក៏ដោយ ។ ​នៅក្នុង​ការប្រកួត​បើកឆាក​រវាង​ក្រុម ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល នឹង​ក្រូ​អាត ក៏មាន​វត្ដ មាន​របស់​អគ្គលេខាធិកា​រ​អង្គការ​សហ ប្រជាជាតិ លោក បាន គី​មូ​ន លោកស្រី​, ប្រធានាធិបតី​ឈី​លី Michelle Bachelet, ប្រធានាធិបតី Paraguay ,​ប្រធានាធិបតី បូ​ឡា​វី , ប្រធានាធិបតី ហ្គា​ណា និង ប្រមុខ​ដឹកនាំ​ប្រទេស​កាតា​ផងដែរ ។ ​

នៅក្នុង​ការប្រកួត​នា​ថ្ងៃទី​១៧​មិថុនា រវាង​ក្រុម​ជម្រើសជាតិ​អាមេរិក នឹង ហ្គា​ណា ក៏មាន​វត្ដ​មាន​របស់​អនុ​ប្រ​ធា នា​ធិបតី​អាមេរិក ចូ បៃ​ដិ​ន ចូលរួម ទស្សនា​គាំទ្រ​កីឡាករ​របស់ខ្លួន​ផងដែរ ។ ព្រះមហាក្សត្រ​ប៊ែ​ល​ហ្ស៊‌ិ​ក និង​មហេសី ថ្ងៃទី​២២​មិថុនា ក៏​នឹង​ទៅកាន់​ប្រេ​ស៊ី​ល ចូលរួម​គាំទ្រ​ការប្រកួត​រវាង​ក្រុម​ប៊ែ​ល ហ្ស៊‌ិ​ក​នឹង​រុស្ស៊ី ។ ​បើទោះបី​ពេលនេះ នៅមាន​អសន្ដិសុខ អំពើហិង្សា​ជាច្រើន​កើតឡើង​នៅក្នុង ប្រទេស​ប្រេ​ស៊ី​ល មុនពេល​បើកឆាក ប្រកួត​វើ​ល​ខាប់ ប៉ុន្ដែ​ប្រមុខ​ដឹកនាំ ប្រេ​ស៊ី​ល​ប្ដេជ្ញា​ការពារ​សន្ដិសុខ​ឱ្យបាន តឹងតែង​បំផុត​ជូន​ដល់​អ្នកគាំទ្រ​ដែល​មក ពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក ។

ក្នុង ពេលនេះ​ដែរ ក្រុម​សហជីព​កម្មករ ប្រេ​ស៊ី​ល​ពិសេស​គឺ​ក្រុម​ពលករ​សេវាកម្ម ដឹកជញ្ជូន​សាធារណៈ​នៅតែ​បន្ដធ្វើ កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​បៀរ​វត្សរ៍ និង​កាត់បន្ថយ​ម៉ោង​ធ្វើការ ។ ប្រសិនបើ ការទាមទារ​របស់​ព​លករ​ទាំងនោះ​មិន បានសម្រេច​ទេ នឹង​បន្ដធ្វើ​បាតុកម្ម​រំខាន ដល់​ការប្រកួត​វើ​ល​ខាប់ ។ ​

ការប្រកួត​បាល់ទាត់​នៅ​ប្រេ​ស៊ី​ល លើក​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជាការ ប្រកួត​ចំណាយ​ប្រាក់​ច្រើន​បំផុត គឺ​ច្រើន ជាង​ការប្រកួត​នៅ​ប្រទេស​អាហ្វ្រិក​ខាង ត្បូង​រហូតដល់​ទៅ​៥​ដង ។ រដ្ឋាភិបាល ប្រេ​ស៊ី​ល​បាន​ចំណាយ​ប្រាក់​ជិត​១​ពាន់ លាន​ដុល្លារ​សម្រាប់​ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​រដូវ​កាល​ប្រកួត​បាល់ ទាត់ ។

ដោយសារតែ​ការចំណាយ​យ៉ាង ច្រើន​លើសលុប​ទៅលើ​វិស័យ​កីឡា​ដោយ មិន​ខ្វាយខ្វល់​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ ប្រេ​ស៊ី​ល ទើប​ធ្វើឱ្យ​មានការ​ក្រោកឈរ ឡើង​ប្រឆាំង​នៅ​គ្រប់ទិសទី​ចាប់តាំងពី ពេល​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន សញ្ញា​បញ្ចប់​នៅឡើយ ។ ​ប្រេ​ស៊ី​ល​ដែលមាន​រហ័ស​នាម​ថា​ជា ប្រទេស​ស្ដេច​បាល់ទាត់ ដូច្នេះ​រដ្ឋាភិបាល ខិតខំ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បីឱ្យ​ព្រឹ​ត្ដិ​ការណ៍ ប្រកួត​លើក​នេះ ប្រកបដោយ​ជោគជ័យ ស័ក្ដិសម​ទៅនឹង​កេរ្ដិ៍ឈ្មោះ​ស្ដេច​បាល់ ទាត់