សូមទស្សនា VDEO គ្រូបង្វឹក​កា​ម៉េ​រូ​ន​ជឿជាក់ថា Samuel Eto’o (​សា​មូ​អេ​ល អេ​តូ​) ​អាចជួយ​ឲ្យ​ក្រុម​បាន​៣​ពិន្ទុ​នៅ​យប់​នេះ​

0

គ្រូបង្វឹក​ក្រុម​ខ្លា​អាហ្វ្រិក​កា​ម៉េ​រូ​ន​លោក Volker Finke (​វុ​ល​គើ ហ្វី​ន​កេ​) ជឿជាក់ថា ខ្សែប្រយុទ្ធ Samuel Eto'o (​សា​មូ​អេ​ល អេ​តូ​) អាចជួយ​ឲ្យ​កា​ម៉េ​រូ​ន​យកឈ្នះ​លើ​ក្រុម​មិច​ស៊ី​កូ​បាន​សម្រាប់​ការប្រកួត World Cup ជុំ​ដំបូង​របស់ខ្លួន​នៅ​យប់​នេះ ។​ ​ក្រុម​ទាំងពីរ​នឹងត្រូវ​ជួបគ្នា​ក្នុង​ទីក្រុង​ណា​តា​ល់ហើយ​លោក Finke បាន​អះអាងថា ប្រធាន​ក្រុម​របស់លោក​មានបទពិសោធន៍​ដែល​អាចជួយ​ឲ្យ​កា​ម៉េ​រូ​នរក​បាន​បី​ពិន្ទុ​សម្រាប់​ការប្រកួត​ក្នុង​ពូ​ល A ។​ ​

លោក​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​គិតថា​អ្នក​គ្រប់គ្នា​ប្រហែលជា​ស្គាល់ Eto'o និង​សមត្ថភាព​របស់គាត់​ហើយ​” ។ “​គាត់​ជា​ប្រធាន​ក្រុម​របស់​យើង គាត់​ពោរពេញ​ដោយ​បទពិសោធន៍​ជាច្រើន​ហើយ​យើង​សង្ឃឹមថា​គាត់​អាច​រក​ជ័យជម្នះ​ឲ្យ​យើង​បាន​” ។​ ​គួរ​បញ្ជាក់ថា Eto'o គឺជា​កីឡាករ​ដែល​តែងតែ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​កា​ម៉េ​រូ​ន​ដោយ​រូបគេ​ស៊ុត​បាន​៥៦​គ្រាប់​ក្នុង​ការចូល​លេង​១១៧​ប្រកួត ៕