ថ្ងៃ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​០៦​ថ្ងៃ​សរុប​២៨៩៤៦​នាក់​

0

បន្ទាយមានជ័យ​៖​កំឡុងពេល​០៦​ថ្ងៃនេះ​រាជរដ្ឋាភិបាល​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មកវិញ​តាម​ច្រក​ព្រំ​ដែល​អន្តរជាតិ​ប៉ោយប៉ែត​ចំនួន​៤៦៦​ឡាន​ស្មើ​និង​ចំនួន​មនុស្ស​២៨៩៤៦​នាក់​ការចាប់​បញ្ជូន​នេះ​រាប់​ចាប់តាំងពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​១២​ម្សិលមិញ​នេះ ។​

យោងតាម​របាយ​ការ​ណ៏​ដែល​បានបង្ហាញ​មក​ថា​៖​នា​ថ្ងៃទី​០៧​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មកវិញ​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចំនួន​៥​ឡាន​ថ្ងៃទី​០៨​ថៃ​បញ្ជូនមក​ចំនួន​០៩​ឡាន​ថ្ងៃទី​០៩​ថៃ​បញ្ជូនមក​ចំនួន​៤៣​ឡាន​នៅ​ថ្ងៃទី​១០​ថៃ​បាន​បញ្ជូនមក​ចំនួន​៨១​ឡាន​ថ្ងៃទី​១១​ថៃ​បាន​ចាប់បញ្ជូន​ពលករ​មក​វិញ​ចំនួន​១៣១​ឡាន​និង​ថ្ងៃទី​១២​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មកវិញ​ចំនួន​១៩៧​ឡាន​សរុប​ឡាន​ទាំងអស់​ដែល​ថៃ​បាន​បញ្ជូនមក​ត្រឹម​ថ្ងៃទី​១២​មាន​ចំនួន​៤៦៦​ឡាន​ស្មើ​និង​២៨៩៤៦​នាក់ ។

ពាក់​ព​ន្ធ័​ការចាប់​បញ្ជូន​ពលករ​ខ្មែរ​ដោយ​រដ្ឋាភិបាល​ថៃ​នេះ​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​ចាប់​អារ​ម្ម​ណ៏​និង​យកចិត្តទុកដាក់​លើ​ពលករ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​ចាប់បញ្ជូន​មកវិញ​នោះ ។​ក្រុម​អង្គការ​ទាំងនោះ​បាន​សហ​ការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ល្អប្រសើរ​ដោយ​អង្គការ​ខ្លះ​បាន​ជួល​រថយន្ត​ជាច្រើន​គ្រឿង​សម្រាប់​ដឹកនាំ​ពលករ​ដោយ​មិន​យក​កំ​រ៉ៃ​ជួន​ពួកគាត់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន ជាមួយគ្នានេះដែរ​អង្គការ​ខ្លះទៀត​បាន​រាប់​រង​លើ​ផ្នែក​អាហារ​ដើម្បី​ផ្គត់ផ្គង់​ដល់​ពលករ​ទាំងនោះ​ចំណែក​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​រាប់​រង​ផ្នែក​សុខាភិបាល​និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ដល់​ពលករ​ទាំងនោះ​ផងដែរ ។

បើទោះជា​មានការ​យកចិត្ត​ទុកដាក់​គាំពារ​ពី​សំណាក់​អាជ្ញាធរ​និង​អង្គការ​សង្គម​ស៊ីវិល​មកលើ​ក្រុម​ពលករ​ខ្មែរ​ដែល​ត្រូវបាន​រដ្ឋាភិបាលយោធា​ថៃ​ចាប់បញ្ជូន​មកវិញ​ក៏ដោយ​ក៏​ចំណុច​ខ្វះខាត​ខ្លះៗ​នៅតែ​ប្រឈម​ចំពោះ​ពលករ​ទាំងនោះ​ផងដែរ រហូតមកទល់​និង​ថ្ងៃ​សុក្រ​ទី​១៣​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​ដោយ​មើលឃើញ​ពី​ភាពលំបាក​និង​ខ្វះខាត​ចំពោះ​ពលករ​ទើប​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​រថយន្ត​កង​យោធា​ប្រមាណ​ជា​១២៣​គ្រឿង​ដើម្បី​ដឹក​ពលករ​ដែល​ត្រូវ​រាជរដ្ឋាភិបាល​ថៃ​បញ្ជូន​មកវិញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ទៅកាន់​លំនៅដ្ឋាន​វិញ​ដោយ​មិន​យក​កំ​រ៉ៃ ។​

ជាមួយគ្នានេះ លោក ជា សុផល តំណាង​អង្គការ​ទស្សនៈ​ពិភពលោក​(​វើ​ល​វី​ហ្សិ​ន​)​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​៖​នៅ​ថ្ងៃទី​១៣​ខែមិថុនា​នេះ​អង្គ​របស់លោក​បានរៀបចំ​គំរោង​ជួល​រថយន្តក្រុង​ចំនួន​១០​គ្រឿង​សម្រាប់​ដឹក​ពលករ​ទៅកាន់​លំនៅដ្ឋាន​ប៉ុន្តែ​ត្រូវបាន​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ឲ្យ​លោក​បង្វិល​ថវិកា​នោះ​ទៅជា​ការ​សាង​បង្គន់​សាធារណៈ​វិញ​លោក​ថា​៖​ថ្ងៃ​អង្គការ​របស់លោក​នឹង​ជួយ​បង្គន់​ចំនួន​២០​កន្លែង​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៃ​បញ្ជូន​មកវិញ​នោះ​ស្រួល​ងាយ​ដល់​ពួកគាត់​បន្ទោបង់​និង​ប្រើប្រាស់​តាម​ការគួរ ។​

យ៉ាងណាក៏ដោយ​សកម្មភាព​ដឹកជញ្ជូន​ពលករ​ខ្មែរ​ពី​សំណាក់​កង​យោធា​ថៃ​ហាក់​មិនបាន​ថយចុះ​ឡើយ​ពោលគឺ​ចំនួន​រថយន្ត​នៅតែមាន​កំណើន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​ឥតឈប់ឈរ ចំណែក​ប្រភព​មួយ​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​ថៃ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​ពលករ​ខ្មែរ​ដែល​ចូលទៅ​ធើ្វ​ការ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នោះ​មាន​ចំនួន​អាច​ជាង​៥​សែន​នាក់​ឯណោះ​បើដូច្នោះ​មែន​នោះ​ពលករ​ខ្មែរ​ដែល​នៅ​សេស់សល់​ក្នុង​ទឹកដី​ថៃ​នឹង​នៅមាន​ចំនួន​ជិត​៤៧១០៤៥​នាក់​ទៀតផង​ដែរ ។​ARM2 ARMI (1) ARM4