​រថយន្ត​នីសា​ន់​ដឹក​ត្រី​លើស​ចំណុះ​បែក​កង់​មុខ​ក​ឡាប់​បះជើង​បុក​សំយាប​ ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្ទេច​អស់​១​ផ្ទាំង​

0

​កំពង់ឆ្នាំង​៖ សំយាបផ្ទះ​ប្រជាពលរដ្ឋ​១​ផ្ទាំង​បាន​បាន​ធ្លាក់​ដាច់​មក​ដី​រង​ការខូចខាត​ទាំង​ស្រុ​ ​ង ដោយសារ​រថយន្ត​នីសា​ន់​ដឹក​ត្រី​១​គ្រឿង​ដឹក​លើស​ទម្ងន់​បែក​កង់​មុខ​រេ​ចង្កូត​ទៅបុក​ចំ​ពេញទំហឹង​។ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ វេលា​ម៉ោង​៤​និង​៣០​នាទី ទាបភ្លឺ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៤ នៅមុខ​ផ្សារ​ព្រៃ​ខ្មែរ ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលា​ ​ប្អៀ​រ ស្រុក​រលាប្អៀរ​។​ ​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ រថយន្ត​បង្ក​ហេតុនេះ​ម៉ាក​នីសា​ន់​១​បាំង​កន្លះ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2-P 7840 បើកបរ​ដោយ​ឈ្មោះ ជា ប៊ុនធឿន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ​ ​សាត់​។​

មុនពេល​កើតហេតុ​គេ​បាន​បើករថយន្ត​នេះ​ដឹក​ត្រី​ទម្ងន់​៣​តោន​កន្លះ​មកពី​ប្រទេស​ ​វៀតណាម​យកមក​លក់​នៅក្នុង​ខេត្តពោធិសាត់ ពេល​បើក​មកដល់​កន្លែង​កើត​ក៏បាន​ផ្ទុះ​កង់​មុខ​ខាងស្តាំ​ហើយ​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ធ្លាក់ចូល​លូ​រួច​ក្រឡាប់​បុក​សំយាប​មុខផ្ទះ​ប្រជាពលរដ្ឋ​បាក់​ដាច់​ធ្លាក់​ដី​ខូច​ខ្ទី​ច​ខ្ទី​តែម្តង​។ នៅក្នុង​ហេតុ​ការ​នេះ​បានធ្វើអោយ​ធុង​ដាក់​ ​ត្រី​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ចិញ្ចើមផ្លូវ ប៉ុន្តែ​មិន​បណ្តាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់​ទេ​។​ ​ ​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ប្រសិនបើ​រថយន្ត​នេះ​មិន​ធ្លាក់ចូល​លូ​ទេនោះ រថ​ ​យន្ត​នេះ​អាច​ហោះ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មិនខានឡើយ ចំណែក​អ្នកជិះ​ក្នុង​រថយន្ត​និង​ប្រជាពលរដ្ឋនៅក្នុង​ផ្ទះ អាច​និង​មាន​គ្រោះថ្នាក់​។ ក្នុង​ហេតុការណ៍​នេះ​ម្ចាស់ផ្ទះ​ឈ្មោះ សៅ វ៉េង អាយុ​៦១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​បាន​ប្រាប់​អោយដឹងថា​៖ ការខូចខាត​សំ​ ​យាប​មុខផ្ទះ​គាត់​នេះ​មានតម្លៃ​ប្រមាណ​៦០០​ដុល្លា​។ ករណីនេះ​គាត់​និង​ប្តឹង​ទាមទារ​សំ​ ​ណង​ពី​ម្ចាស់​រថយន្ត​បង្ក​វិញ​។

ចំណែក​គំរប​លូ​ដែល​ខូ​ត​ខាត​គឺ​មន្ទីរ​សាធារណៈការ​ខេត្ត​និង​ ​មក​ធ្វើការ​វាយតម្លៃ​ដើម្បី​ទារ​សំណង​ពី​អ្នកបង្ក​ផងដែរ​។​ ​ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា នេះ​នៅ​កន្លែងកើតហេតុ​គេ​ពិនិត្យឃើញ រថយន្ត​នីសា​ន់​ ១​គ្រឿង​ផ្សេងទៀត​ត្រូវបាន​ម្ចាស់​រថយន្ត​បង្ក​ជួល​មក​សាង​ត្រី ដឹកយក​ទៅកាន់​គោលដៅ​ ​ខេត្តពោធិសាត់​។ ចំណែក​រថយន្ត​បង្ក​វិញ​សមត្ថកិច្ច​និយាយថា​៖​បើ​គេ​ដោះស្រាយ​ជាមួយ​ ​ម្ចាស់ផ្ទះ និង​មន្ទីរ​សាធារណៈការ​ខេត្ត​រួច​នៅ​កន្លែងកើតហេតុ នោះ​សមត្ថកិច្ច​និង​មិន​អូស​ ​យកទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នោះទេ​។

តែបើ​ដោះស្រាយ​មិនត្រូវ​គ្នា​គឺ​ត្រូវ​ ​អូស​រថយន្ត​នេះ​ទៅ​ទុក​នៅ​អធិកា​ត​ដ្ឋ​រន​នគរបាល​ស្រុក​រលាប្អៀរ​ហើយ​។​ ​ ​ករណី​គ្រោះថ្នាក់​នេះ​ត្រូវបាន​គេ​និយាយថា​៖​មកពី​គេ​ដឹក​ត្រី​លើស​ចំណុះ​ខ្លាំងពេក​ ​រថយន្ត​ចំណុះ​តែ​១​តោន​កន្លះ ដឹក​រហូតដល់​ទៅ​៣​តោន​កន្លះ​រឿង​អី​វា​មិន​បែក​កង់ ដាច់​ ​ជ​ន្ទា​ស បែក​ប៉ុង​អស់ នេះ​សំណាង​ហើយ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​៕??????????????????????????????? ???????????????????????????????