​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្នុង​ទីតាំង​លេងល្បែង​ភ្នាល់​បាល់ទាត់​តាម​អ៊ី​ន​ធើ​ណេ​ត​

0

កំពង់ចាម​៖ នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស​៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ក្រោម​ការដឹកនាំ​បញ្ជា​របស់លោក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៤ ចំណុច​ទីតាំង​ផ្ទះ​បើក​ល្បែងភ្នាល់​បាល់​តាម​អ៊ី​ន​ធើ​ណេ​ត ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។​ ​ ​

លោក វរសេនីយ៍ទោ សុខ សំបូរ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន ឲ្យ​ដឹងថា ដោយ​ទទួលបាន​បទបញ្ជា ពី​លោក ព្រះរាជអាជ្ញារង ផាន់ សុ​ភ័​ក្រ និង លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី​បើក​លេងល្បែង​ភ្នាល់​បាល់ទាត់​តាម​អ៊ី​ន​ធើ​ណេ​ត ចំណុច​ទីតាំង​ខាងលើ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ រួមមាន​៖ ១-​ឈ្មោះ តូ សុ​ភ័​ក្រ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ ២-​សុន សាន្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​-​ខេត្តកំពង់ចាម ។

៣-​ម៉ុង និមល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​-​ខេត្តកំពង់ចាម ។ ៤-​ដា ឈុន​ហាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អំពិល​លើ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ និង​ទី​៥​ឈ្មោះ ងួន ដា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​-​ខេត្តកំពង់ចាម ។​ ​ ​

លោកនាយ​ការិយាល័យ​បានបញ្ជាក់​ទៀតថា សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង រួមមាន កុំព្យូទ័រ​១​គ្រឿង​មួយឈុត ម៉ាស៊ីន​ព្រី​ន​ធើ​១ វិក័យប័ត្រ លេប​ថប​១ ទូរស័ព្ទ​សាំ​សុង​ធំ​១ ម៉ូតូ​ចំនួន​៣​គ្រឿង និង​ថវិការ​មួយចំនួន​ផងដែរ ។ ទាំង​ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុតាង ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលារ​ការចាត់ការ​ទៅតាម​នីតិវិធី ៕ ​IMG-20140613-WA0019IMG-20140613-WA0018