​កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ជូន​អ្នក​ផ្ទុកមេរោគ​អេង​ស៍ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេ​ ​ម៉ា​យ កុមារកំព្រា និង​គ្រួសារ​ជនពិការ​១៥៣០​គ្រួសារ​

0

កំពង់ឆ្នាំង នៅ​ស្រុក​កំពង់ត្រឡាច​និង​ស្រុក​សាមគ្គី​មានជ័យ​ ​ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រោះ​មហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងអោយ​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​ដឹកនាំ​អំណោយ របស់​កាកបាទ ក្រហម កម្ពុជា ចែក​ជួន​ប្រជាពលរដ្ឋ មកពី​ស្រុក​កំពង់ត្រឡាច និង​សាមគ្គី​មានជ័យ​ចំនួន​១៥៣០​គ្រួសារ ។

ការចែក អំណោយ​នេះ មាន​ការចួលរួម​ពីសា​ខាគ​ណះ​កម្ម​ធិ​ការ កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក​អភិបាលខេត្ត និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត នៅក្នុង​ភូមិ​ចាន់​គៀក ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។​ ​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធានកិត្តិយស សាខា​គ​ណះ​កម្ម​ការ កាកបាទ​ក្រ​ហាម​កម្ពុជា ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​អំណោយ​នេះ អោយដឹងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​អំណោយ​ក្នុង​ពេលនេះ មាន​ចំនួន​១៥៣០​នាក់ ក្នុងនោះ​មកពី​១០​ឃុំ និង​៤៩​ភូមិ ក្នុងស្រុក​កំពង់ត្រឡាច​មាន​ចំនួន​១០៣០​នាក់ និង​មកពី​៦​ឃុំ និង ៥៣​ភូមិ ក្នុងស្រុក​សាមគ្គី​មានជ័យ ចំនួន​៥០០​នាក់ ។

សមាសភាព​ប្រជាពលរដ្ឋ​ទាំងនោះ រួមមាន​៖ អ្នក​ផ្ទុក​ជម្ងឺ​អេ​ដ​ស៏ ចំនួន​១៧២​នាក់ ចាស់ជរា​១០២៧​នាក់ កុមារកំព្រា​២០៣​នាក់ ស្ត្រី​មេម៉ាយ ចំនួន​១២៣​នាក់ ជនពិការ​៥​នាក់​។ អំណោយ​មនុស្ស​ធ​ម៏ របស់​កាកបាទក្រហម​កម្ពុជា ដែល​ត្រូវ​ចែកជូន​ក្នុង​ពេលនេះ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ក​២៥​គីឡូ មី​១​កេះ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ ក្នុងនោះ​មាន​មុង​១ ភួយ​១ សា​រ៉ុង​១ ក្រ​ម៉ា​១ ។ ដោយឡែក​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​រលំ​ផ្ទះ ចំនួន​៤៩​គ្រួសារ បានទទួល​កៅស៊ូ​តង់​១​ផ្ទាំង ក្នុង​មួយ​គ្រួសារៗ​ផងដែរ​។ ចំណែក​ជនពិការ​ចំនួន​៥​នាក់ ក៏បាន​ទទួល​អំណោយ​រទេះរុញ ក្នុង​ម្នាក់ៗ​ទៀត​ដែរ​។​ ​

​ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត បាន​ថ្លែង​នៅ​ក្នុ​ពិធី​នេះ​ថា កាកបាទក្រហម​ម​កម្ពុជា គឺជា​អង្គការ​មនុ​ស្សធ​ម៏ ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ជនក្រីក្រ​ជា​ទូរ​ទៅ ដោយ​មិន​ប្រកាន់​ពូជ​សាស​ន៏ រើសអើង ឬ​និន្នាការ​នយោបាយ​ឡើយ ជាក់ស្តែង​ក្នុង​ពេលនេះ ក៏មាន​បងប្អូន​ខ្មែរឥស្លាម និង​មិន​អត់​ទេ សមាជិក​គ​ណះ​បក្សនយោបាយ​ផ្សេងៗ​ទៀត ដែល​មក​ទទួល​អំណោយ​ក្នុង​ពេលនេះ ។

ព្រោះថា​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សាខា​កាកបាទក្រហម តាម​ឃុំ​និង​ស្រុក បាន​ស្រង់​យកឈ្មោះ​ជនក្រីក្រ​ពិតប្រាកដ ជា​ទូរ​ទៅ​មិនបាន​សួរនាំ​ពួកគាត់​ថា នៅ​បក្សនយោបាយ​ណា​ឡើយ គឺ​ត្រូវ​ទទួលបាន​អំណោយ​បាន​ដូចៗ​គ្នា​ទាំងអស់​។​ ​ ​

ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​ទាំងអស់ បាន​សម្តែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​ចិត្ត​យ៉ាងខ្លាំង ចំពោះ​ការផ្តល់​អំណោយ​សប្បុរស​ធ​ម៏ របស់​កាកបាទក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច គតិ​ព្រឺ​ត្ត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​យកចិត្តទុកដាក់ និង​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ក្រីក្រ​ទុ​រគ​ត៏ កុមារកំព្រា ជនពិការ មិន​ភ្លេច​ឡើយ ៕ ​Kp Chnang 1 Kp Chnang 3 Kp chngn 4