រាល់ទំនាស់និងការដោះស្រាយបញ្ហាអ្វីផ្សេងដែលពលរដ្ឋមានវិវាទជាមួយគ្នាអាជ្ញាធរភូមិឃុំនិងស្រុកត្រូវចេះសម្របសម្រួលដោះស្រាយបញ្ហាទាំងអស់ជូនពួកគាត់

0

តាកែវ៖ថ្លែងនៅក្នុងពិធីប្រកាស់តែងតាំងលោកកេតម៉ៅជាអភិបាលស្រុកសំរោងថ្មីជំនួសលោកអភិបាលស្រុកចាស់ដែលត្រូវផ្លាស់ប្តូរ នៅព្រឹកថ្ងៃ ពុធ ទី ១៨ ខែ តុលា ឆ្នាំ ២០១៧នេះ ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏ថា ក្នុងនាមអាជ្ញាធដែនដីដែលបំរើប្រជាពលរដ្ឋត្រូវតែចេះដោះស្រាយរាល់ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋដាក់មកអាជ្ញាធរ។
ឯកឧត្តម ឡាយ វណ្ណៈអភិបាលខេត្តតាកែវ បានធ្វើការដាស់តឿនអោយអាជ្ញាធភូមិ ឃុំ ស្រុក ត្រូវតែធ្វើការសម្រុះ សម្រួលស្វែងរកដំណោះស្រាយមួយជូនប្រជាពលរដ្ឋ រាល់ទំនាស់ណាមួយ ដែលប្រជាពលរដ្ឋបានប្ដឹងមកអាជ្ញាធ រហើយ បើបញ្ហាទាំងអស់នោះអាជ្ញាធភូមិ ឃុំ ស្រុកមិនអាចដោះស្រាយបានទេត្រូវតែបញ្ជូនបន្តមកសាលាខេត្តដើម្បីអោយអភិបាលខេត្តដោះស្រាយដោយផ្ទាល់តែម្ដង។ ហើយយើងត្រូវចេះសម្របសម្រួលបញ្ហាទំនាស់ទាំងអស់នេះ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋដែលដាក់ពាក្យបណ្ដឹងអាចទទួលយកបាន។ ក៏ប៉ុន្តែបើករណីយ៏ណាមួយដែលអាជ្ញាធមូលដ្ឋានមិនអាចដោះស្រាយបានត្រូវតែបញ្ចូនឯកសារទាំងអស់នោះមកសាលាខេត្តដើម្បីអោយអភិបាលខេត្តធ្វើការដោះស្រាយបន្ត ហើយបើអភិបាលខេត្តដោះស្រាយមិនបានទៀត យើងនិងបញ្ចូនបញ្ហាទាំងអស់នោះអោយប្រមុខរាជរដ្ឋាភិបាលជាអ្នកដោះស្រាយតែម្ដង។
ដូច្នោះអាជ្ញាធភូមិ ឃុំ ស្រុក មិនត្រូវទុកឯកសារបណ្ដឹងប្រជាពលរដ្ឋដែលដោះស្រាយមិនបាន ហើយទុក្ខវាចោលនោះទេ។ បើអាជ្ញាធខេត្តដឹងយើងនិងមានវិធានការណ៏រដ្ឋបាលចំពោះមន្រ្តីណាមួយដែលហ៊ានលាក់ឯកសារនោះមិនបញ្ចូនទៅសាលាលខេត្ត។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានមានប្រសាសន៏បន្ថែមថា កន្លងមកការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើប័ណ្ណគ្រូសារ ការចុះបញ្ចីកំណើតក៏នូវមានការយឺតយ៉ាវដែរ ហើយវាក៏ជាការថ្នាំងថ្នាក់មួយរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធ។ ប្រសិនបើយើងចេះដោះស្រាយបញ្ហាទាំងអស់នេះបាន វានិងជួយកាត់បន្ថយរាល់ការថ្នាំងថ្នាក់ចឹត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើអាជ្ញាធរ ហើយវាក៏និងធ្វើអោយប្រជាពលរដ្ឋកាន់តែមានទំនុកចឹត្តមកលើអាជ្ញាធថែមទៀតផង។ សូមមន្រ្តីទាំងអស់ត្រូវចាំទុកថា យើងជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ យើងមិនមែនជាអ្នកត្រួតត្រាប្រជាពលរដ្ឋនោះទេ ៕