ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ ៥នាក់ទៀតរងរបួសធ្ងន់ស្រាល

0

ខេត្តរតនគិរី៖ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់នឹង៥នាក់ទៀតបានរងរបួសធ្ងន់ស្រាលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧តាមផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចចុះទួលភូមិវ៉ង ស្ថិតនៅក្នុងភូមិវ៉ង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ។មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនបង្ក
មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយសាររងរបួសធ្ងន់។ចំណែកជនរងគ្រោះឈ្មោះ ស្រន តាវលឿ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិគ្រឹង មានទីលំនៅភូមិតាង៉ាច ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរីជិះម៉ូតូ១គ្រឿងម៉ាកស៉ីរូស អត់ស្លាកលេខ មុខរបរកសិករ(ស្លាប់)នៅកន្លែងកើតហេតុ ជាអ្នកឌុប ។អ្នករួមដំណេីរ២នាក់មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ ។មន្ត្រីដដែលបានបន្តថា ភាគីម៉ូតូ១គ្រឿងទៀតជិះគ្នា៣នាក់ប្រុស២ ស្រី បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសាកសពយុវជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីដោយឡែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅប៉ុស្ត៍រដ្ឋបាលឃុំប៉ូយដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ ៕ យក្ខឡោម