ខឹងយកនំបុ័ងគប់ទៅលើមិត្តភក្តិរបស់ខ្លួនស្ទាក់កាប់របួសធ្ងន់

0

ខេត្តតាកែវ ៖ខឹងយកនំបុ័ងគប់ទៅលើមិត្តភក្តិរបស់ខ្លួនស្ទាក់កាប់របួសធ្ងន់  កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត ក្នុងចំណោមបក្សពួក០៧នាក់ បន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ កែវ ថេងឡា ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវការឃាត់ខ្លួនជនសង្ស័យបន្ថែម២នាក់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អធិការនគរបាលស្រុកព្រៃកប្បាស លោក ជុំ ឈឿន បានឱ្យដឹងថា ជនសង្ស័យជាក្មេងទំនើងចំនួន០២នាក់ដែលឃាត់ខ្លួនមានទី១ឈ្មោះ ឃុន មេតា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិច្រនៀងខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស និងទី២ឈ្មោះ អ៊ុំ ដារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ព្រមទាំងដកហូតវត្ថុតាងរួមមានម៉ូតូ០២គ្រឿង និងដំបង០៣ណាត់០១ដើម ។ ចំណែកជនសង្ស័យចំនួន០៤នាក់ផ្សេងទៀតមានទី១ឈ្មោះ ហង់ ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ទី២ឈ្មោះ ឆឹង ម៉េងហាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ទី៣ឈ្មោះ យី ឌីណាភេទប្រុស អាយុ១៦ឆ្នាំ រសើនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និងទី៤ឈ្មោះ សង លីស្សា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស  ។ គួររំលឹកផងដែរថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យទាំង០៧នាក់ បានធ្វើសកម្មភាពប្រដាប់ដោយបន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ កែវ ថេងឡា ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ង សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស បណ្តាលឱ្យរងរបួសត្រង់កណ្តាល ក្បាលប្រវែង ៨ស.ម ដោយមូលហេតុៈ ជនសង្ស័យខឹងនិងជនរងគ្រោះយកនំបុ័ងគប់ទៅលើមិត្តភក្តិរបស់ខ្លួន ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្វែងរកបក្ខពួកជនសង្ស័យដែលរត់ គេចខ្លួន ។