ឯកអគ្គរាជ.រដ្ឋទូត មកពីបណ្តាប្រទេសចំនួន ១០ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកធ្វើទស្សកិច្ច នៅលេីកំពូលគ្នំប្រាសាទព្រះវិហារ!

0

ខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូ ឯកអគ្គរាជ.រដ្ឋទូត មកពីបណ្តាប្រទេសចំនួន១០ ដែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកធ្វើទស្សកិច្ច នៅប្រាសាទព្រះវិហារ ដំណេីរទស្សកិច្ចនេះបានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧

ថ្ងៃចុងសប្តាហ៍កន្លងទៅ ក្រោមកិច្ចទទួលស្វាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ និងអមដំណេីរដោយថ្នាក់ដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងទិសទី១ប្រាសាទព្រះវិហារ។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន
មានប្រសាសន៍ថា ដំណេីរទស្សកិច្ចរបស់គណៈប្រត្តិភូឯកអគ្គរាជ.រដ្ឋទូត ថ្ងៃនេះ ទីមួយគឺចង់ដឹង ចង់ឃេីញនូវអ្វីដែលជាស្នាដៃរបស់បុពៈបុរសខ្មែរ កាលពីសម័យដេីមបានបន្សលទុក អោយយេីងទាំងអស់រួមគ្នាជួយថែរក្សា និងផ្សព្វផ្សាយដេីម្បីអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយល់ដឹងកាន់តែច្បាស់អំពីក្បូរក្បាច់រចនាដ៍អស់ចារ នៃប្រាងប្រាសាទព្រះវិហារ ដែលមានឈ្មោះ បោះសម្លេងល្បីរន្ទឺលេីឆាកអន្តរជាតិ ហេីយត្រូវបានពិភពលោកទទួលដាក់បញ្ចូលជាសម្បត្តិបេត្តិភ័ណ្ឌពិភពលោកទាំងមូល។ និងទីពីចង់អោយអង្គទូត មកពីបណ្តាប្រទេសមួយចំនួនដែលប្រចាំនៅព្រះជាណាចក្រកម្ពុជា បានឃេីញពីការអភិវឌ្ឍន៍រីកចម្រេីន យ៉ាងឆាប់រហ័សលេីគ្រប់វិស័យតាំងពីទីក្រុង រហូតដល់ទីជនបទដាច់ស្រយាល ក្រោមនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់បន្តថា នៅថ្ងៃខាងមុខដំណេីរទស្សកិច្ចរបស់គណៈប្រត្តិភូ និងធ្វេីដំណេីរទៅទស្សកិច្ចបន្តនៅតាមប្រាងប្រាសាទដ៍ទៃទៀត ដែលពួកគាត់មិនទាន់បានស្គាល់ ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ការងារដែលយើងប្រឹងធ្វើរហូតមកដល់ថ្ងៃនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងការអភិវឌ្ឍន៍ប្រជាជន ទាំងការចងសម្ព័ន្ធសុខដុមរម្មណីយកម្ម រវាងប្រាសាទ និងធម្មជាតិ ហើយតំបន់អភិរក្សផ្សេងៗ គឺយើង បានអនុវត្តតាមអនុសាសន៍ទាំងឡាយ របស់អង្ការយូនីស្កូ ដូច្នេះហើយអង្គទូតទាំងអស់ ដែលធ្វេីដំណេីរមកថ្ងៃនេះ បានស្គាល់ច្បាស់ នូវវប្បធម៌ដែលបានលាក់ទុកជាយូរ នៃបេតិកភ័ណ្ឌពិភពលោក នៅតំបន់នេះ ក្លាយទៅជាគុណភាពលេចធ្លោរជាសកល ក្នុងការកំណត់យកវប្បធម៌ធ្វើជាទ្វារ នៃចំណងទាក់ទងការទូត ដោយចង ចំណង មិត្តភាពរវាងមនុស្ស និងមនុស្ស យកប្រជាជនទាំងក្នុង និងក្រៅធ្វើជាមូលដ្ឋានស្នូល ដើម្បីផ្សព្វផ្សាយបន្ត នូវអរិយធម៌ និងវប្បធម៌របស់ប្រទេសជាតិយើង ឲ្យពិភពលោកទទួលស្គាល់បានកាន់តែច្បាស់ឡេីងថែមទៀត។
សូមបញ្ជាក់ថា.ឯកអគ្គរាជ.រដ្ឋទូត មកពីបណ្តាប្រទេសចំនួន ១០ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកធ្វើទស្សកិច្ច នៅលេីកំពូលគ្នំប្រាសាទព្រះវិហារ នាឱកាសនោះរួមមាន ÷១ សាំងកាពួរ
២ ហ្វីលីពីន ៣ ប៉ាគីស្ថាន ៤ គុយបា ៥ វៀតណាម ៦ ថៃ ៧ ភូមា ៨ ឡាវ ៩ ប៊្រុយណេ និងទី១០ អ៊ីយូ (EU) សហភាពអឺរុប៕ សួនលីណា