គេចខ្លួនបានពីរថ្ងៃត្រូវសមត្ថកិច្ចចាប់បាន បញ្ជូនទៅតុលាការ

0

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជនសង្ស័យកាប់នឹងក្វែវ ទៅលើជនរងគ្រោះដោយចេតនា កាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ។

មន្ត្រីនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន គ្រីម ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិ ខ្មែរ រងរបួសធ្ងន់ធ្ងរ មានស្រុកកំណើតភូមិជួរកណ្តាល ឃុំជីរោទ១ ស្រុកខេត្តត្បូងឃ្នុំ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពស្រុកបកែវ។

ចំណែកជនសង្ស័យឈ្មោះ ឃឿន សីហា«ហៅវិត» ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិ​ ខ្មែរ មានស្រុកកំណើតនៅខេត្តតាកែវ បានយកក្វែវមកកាប់ទៅលើជនរងគ្រោះ ឲ្យរបួសធ្ងន់ ត្រង់ស្មាខាងឆ្វេង នឹងពេញដងខ្លួន។ ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ បន្ទាប់ពីជនសង្ស័ុយបានកាប់ទៅលើជនរងគ្រោះឲ្យរបួសធ្ងន់ធ្ងរ។
បន្ទាប់ពីសមត្ថកិច្ចចុះស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យខាងលើចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ យក្ខឡោម