​ផ្ទុះ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​រុស្ស៊ី ស្លាប់ និង​របួស​ជាង​១០​នាក់​

0

យ៉ាងហោចណាស់​ក៏​មនុស្ស​៥​នាក់ ស្លាប់ និង​៧​នាក់​រងរបួស​ក្នុង​ហេតុការណ៍ ផ្ទុះ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​តំបន់ Achinsk ភាគ​ខាងកើត​សាយ​ប៊ឺ​រី ប្រទេស​រុស្ស៊ី កាលពី​យប់​ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ​២០១៤ ។​ ​គិត​មកដល់​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា នៅមាន​កម្មករ​៣​នាក់​ទៀត​បាត់​ខ្លួន​នៅ ឡើយ ។ ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន រុស្ស៊ី​បានឱ្យដឹងថា នៅវេលា​ម៉ោង​១៩ និង​៥៣​នាទី ម៉ោង​ក្នុង​ទីក្រុង​ម៉ូស្គូ បង្គោល ចម្រាញ់​ប្រេង​ផ្ទុះ​ឆេះ​ធ្វើឱ្យ​អណ្ដាតភ្លើង បាចសាច​នៅក្នុង​បរិវេណ​ទ្រង់ទ្រាយ​ធំ ។ ភ្លាមៗ​នោះ​ការផ្គត់ផ្គង់​ប្រេង​ចេញពី បង្គោល​ត្រូវបាន​ផ្អាក ។ ​

ក្រោយពេល​ទទួលបាន​ព័ត៌មាន កម្លាំង​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែង កើតហេតុ​ជួយ​រុករក​អ្នក​ដែល​បាត់​ខ្លួន ពន្លត់​អគ្គិភ័យ និង​ស្រាវជ្រាវ​មូលហេតុ បណ្ដាលឱ្យ​ផ្ទុះ ។ រយៈពេល​ជាង​២​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ។​ ​រោងចក្រ​ចម្រាញ់​ប្រេង​ខាងលើនេះ ជាទី​តាំង​ផ្គត់ផ្គង់​ថាមពល​ឈានមុខ​នៅ តំបន់ Krasnoyarsk ស្ថិតនៅ​តំបន់ ស្វយ័ត​សាយ​ប៊ឺ​រ៉ី ក្នុង​អធិបតេយ្យភាព ប្រទេស​រុស្ស៊ី ។ រោងចក្រ​នោះ​អ្នក​ឯក ទេស​ផលិត​ថាមពល​ប្រេង​សម្រាប់​យន្ដ ហោះimages (14)