អណ្តូងទឹកស្អាតចំនួន១៥អណ្តូងជាអំណោយសម្តេចកិត្តិព្រិទ្ធប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ដៃប្រជាពលរដ្ឋស្រុកឆែបខេត្តព្រះវិហារប្រេីប្រាស់ជាផ្លូវការ!

0

ខេត្តព្រះវិហារ៖ អំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះសាខាកាកបាទក្រហមកម្ពុជា

ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីប្រគល់នូវអណ្ដូងទឹកស្អាតចំនួន១៥ ជូនដល់ដៃប្រជាពលរដ្ឋចំនួន ៣៤៥គ្រួសារ ស្មើនឹង ១,២៥៤នាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយពិធីនេះបានប្រព្រឹត្តទៅ នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក រ៉ាត់ សុភា អនុប្រធានគណៈកម្មាធិ ការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ មន្ត្រីសាខា-អនុសាខា យុវជន និងប្រជាពលរដ្ឋចំនួន ៨០ នាក់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមវេជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ក៍បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជេីញចូលរួមក្នុងពិធីនោះផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមវេជ្ជ បានធ្វេីការផ្តាំផ្ញេីរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសត្រូវពិសារទឹកឆ្អិនជាប្រចាំ និងចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង់យូអង្វែង ហេីយត្រូវមានការប្រុងប្រយ័ត្ន និងស្វែងរកព័ត៌មានឱ្យបានគ្រប់គ្រាន់ មុននឹងធ្វើចំណាកស្រុក ជៀសវាងចាញ់បោកជនខិលខូច ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ជាពិសេសការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។
ក្រោយពីទទួលបានសមិទ្ធផលថ្មីបន្ថែមនេះផងដែរ បងប្អូន ប្រជាពលរដ្ឋលោកមានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតនេះដែរឯកឧត្តមវេជ្ជ ក៍បានឧបត្ថម្ភដល់បងៗស្ត្រីក្នុងម្នាក់ៗទទួលបានសរុង១ និងបងៗបុរសក្នុងម្នាក់ទទួលបានក្រម៉ា១ផងដែរ។
សូមបញ្ជាក់ថា អណ្ដូងចំនួន១៤ ស្ថិតនៅក្នុងឃុំឆែបពីរ ស្រុកឆែប និងអណ្ដូងចំនួន១ ស្ថិតនៅឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ៕សួនលីណា