ប៉ះទង្គិចសំដីគ្នាពេលកម្លាំងថៃមកហាមកម្ពុជាមិនអោយក្រាលថ្មស្ថាបនាផ្លូវជាតិភ្ជាប់ព្រំដែនទាំង២ នៅច្រកតំបន់ព្រំដែនបឹងត្រគួន ព្រំដែនកម្ពុជា -ថៃ:

0

បន្ទាយមានជ័យ៖ មានការប៉ះទង្គិចដ៏ចម្រូងចម្រាសមួយសំដីគ្នាកាលពីថ្ងៃត្រង់ទី១៤ធ្នូឆ្នៃ២០១៧ ពេលកម្លាំងថៃមកហាមកម្ពុជាមិនអោយក្រាលថ្មស្ថាបនាផ្លូវជាតិភ្ជាប់ព្រំដែនទាំង២ នៅច្រកព្រំដែនតំបន់បឹងត្រកួននាភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ដែលឈមនឹងច្រកព្រំដែនតំបន់តាប្រាយ៉ាស្រុកតាប្រា៉យ៉ាខេត្តស្រះកែវប្រទេសថៃ។
កម្លាំងចំរុះថៃចំនួន២៣នាក់ ក្នុងនោះតម្រូត(នគរបាល) ព្រំដែនថៃចំនួន១៩នាក់ដឹកនាំដោយលោកវរសេនីយ៌ទោ ឯកផាប ដាវថៃស៊ុង មេបញ្ជាការរងវរៈលេ១២ នឹងទាហានប៉ារ៉ាចំនួន៤នាក់ មកឃាត់គ្រឿងចក្រក្រុមហ៊ុនស្ពានថ្នល់របស់ចិនដែលទទួលជាអ្នកស្ថាបនាផ្លូវជាតិលេខ៥៨ និងខ្នែងផ្លូវខេត្តលេខ២៥៦៣ ភ្ជាប់ទៅច្រកព្រំដែនតំបន់បឹងតហរកួន -តាប្រាយ៉ា ។
ចំណុចដែលត្រូវធ្វើផ្លូវនៅត្រង់បង្គោលព្រំដែនលេខ៣៦ នៃនិយាមការ(TA682.469) និងនៅចំណុចប៉ុស្តិនគរបាលការពារព្រំដែនលេខ៨០៧ ប៉ុស្តិច្រកព្រំដែនតំបន់បឹងត្រកួន របស់កម្ពុជា។
កម្លាំងភាគីថៃដែលមកក្នុងឯកសណ្ឋានតែមិនប្រដាប់នោះបានចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង៣៥មែ៉ត្រគឺដល់មុខប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបឹងត្រកួន ហើយបានស្នើសុំឱ្យគ្រឿងចក្រផ្អាកស្ថាបនាផ្លូវក្រាលកៅស៊ូតភ្ជាប់ផ្លូវកៅស៊ូរបស់ថៃនៅចំណុចនោះជាជាបណ្ដោះអាសន្ន ។
គឺអោយទុកគម្លាត៣៥ម៉ែត្រពីបង្កៅលព្រំដែនលេខ៣៦ ។ប៉ុន្តែជាក់ស្តែងភាគីថៃបានស្ថាបនាផ្លូវកៅស៊ូមកដល់ត្រង់បង្គោលព្រំដែននោះតាំងពីច្រើនឆ្នាំមកហើយ។
ម្យ៉ាងទៀតបង្គោលព្រំដែនលេខ៣៦នេះ ក៏ត្រូវពលរដ្ឋ កងកម្លាំងភាគីទាំង២បានទទួលស្គាល់ថា វាបានដើរចូលមកក្នុងព្រំដែនកម្ពុជារាប់សិប់ម៉ែត្រទៅហើយ។
ភាគីថៃថា សូមរងចាំបទបញ្ជាឬការសម្រេចខាងបច្ចេកទេសនិងគោលនយោបាយពីថ្នាក់លើសិន។
ពោលគឺភាគីថៃអោយករណីនេះសូមឱ្យក្រុមការងារច្រកព្រំដែនបឹងត្រកួនរបស់កម្ពុជានិងច្រកតាប្រា៉យ៉ារបស់ថៃ នៃការិយាលយ័ទំនាក់ទំនងព្រំដែន កម្ពុជា ថៃជាអ្នកសម្របសម្រូលគ្នាសិន ។
ប៉ុន្តែករណីនេះ លោកវរសេនីយ៍ ចេត សោម មន្ត្រីកងកម្លាំងកម្ពុជានៅបឹងត្រកួនប្រាប់គេហទំព័រខេមរាដេលី ព្រលប់ថ្ងៃទី១៤ធ្នូថា: មុនការហាមឃាត់នេះ ក្រុមហ៊ុនចិនបានស្ថាបនាផ្លូវក្រាលគ្រួសបាន១០០ភាគរយ និងក្រាលថ្មបាន៧០ភាគរយទៅហើយ។
ឯលោកវរសេនីយ៍ ឡុង សំណាង មេបញ្ជាាការនគរបាលការពារព្រំដែនគោកវរ:៧០៨ និងលោក យង់ យឺន អភិបាលស្រុកថ្មពួកបានប្រាប់ដែរថា : ករណីនេះ ភាគីថៃពុំសមអីនឹងមកហាមឃាត់គ្រឿងចក្រដូច្នេះទេ។ ត្បិតអី ក្នុងប្រវត្តិ ថៃបានស្ថាបនាផ្លូវក្រាលកៅស៊ូមកដល់ត្រង់បង្គោលព្រំដែនលេខ៣៦ ហើយការស្ថាបនាផ្លូវរបស់កម្ពុជាក៏ដើម្បីតភ្ជាប់នឹងផ្លូវថៃនោះឯង ។
ពោលគីមិនអាចស្ថាបនាផ្លូវតភ្ជាប់គ្នា ហើយអោយទុកអោយឃា្លតពីបង្គោលប្រវែងជាង៣០ម៉ែត្រអីទេ។
ជាងនេះទៅទៀត រឿងបង្គោល ខ្សែបន្ទាត់ព្រំដែន ជាសមត្ថកិច្ចថ្នាក់ជាតិជាអ្នកដោះស្រាយ ។ឯការស្ថាបនាតភ្ជាប់ផ្លូវមិនប៉ះពាល់កិច្ចការព្រំដែនសីមាអីឡើយ។
ឯលោក ឌៀប ឈួន អភិបាលស្រុកថ្មពួកប្រាប់នារាត្រីថ្ងៃទី១៤ធ្នូថា: ប្រភពខ្លះថា ករណីនេះអាចមិនជាកំហុសអ្វីទេ។តែភាគីថៃចង់មានប្រៀប ដោយចង់អោយភាគីកម្ពុជាស្នើសុំឬជូនដំណឺងរាល់ពេលស្ថាបនា។ ដូចជាកាលពីក្រាលគ្រួសលើផ្លូវ កម្ពុជាជូនដំណឺងនិងសុំអនុញ្ញាតិ។
លុះដល់យើងក្រាលថ្ម គាត់(ភាគីថៃ) តម្រូវអោយយើង ប្រាប់ឬជូនដំណឺងឬស្នើសុំទៅភាគីថៃទៀត។ រឿងនេះនិងរឿងនានាគួរយល់ដឹង៕ ដោយ ឃិន គន្ធា