អាជ្ញធរឃុំខ្វាវបានប្រារពពិធីសំអាតបរិស្ថានតាមបណ្តោយផ្លូវលេខ២៦៦ពីភូមិស្រោងមកទល់ផ្សារខ្វាវនិងបណ្តោយផ្លូវហាយវេលេខ៦៦ពីបឹងឈ្នួនទៅស្ពានបុរាណខាងកើតផ្សារ

0

ព្រុំសុខា
សៀបរា៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៧អាជ្ញាធរឃុំខ្វាវដឹកនាំដោយលោកគង់ផល្លាមេឃុំខ្វាវ សហការណ៍ជាមួយមន្រ្តីបរិស្ថានដែនជុំរកសត្វព្រៃបឹងពែរចំនួន៤នាក់ ប៉ូលិស្តិប៉ុស្តិ ២នាក់ លោកគ្រូអ្នលគ្រូនិងសិស្សានុសិស្សសរុបចំនួន១២៣៦នាក់ ស្រី៣៣៣នាក់ បានប្រារុបទិវា

សំអាតបរិស្ថានតាមបណ្តោយផ្លូវលេខ២៦៦ពីភូមិស្រោងរហូតដល់ផ្សារខ្វាវ នឹងពីចំណុចបឹងឈ្នួនរហូតមកដល់ស្ពានបុរាណខាងកើតផ្សារខ្វាវ ។ ក្នុងទិវានេះដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញធរភូមិឃុំនិងអាជីវករផ្សារខ្វាវបានជួយឧប្បត្ថម្ភទឹកបរិសុទ្ធចំនួន៣០យួរ អង្គភាពបរិស្ថានជួយឧប្បត្ថម្ភចំនួន២៥យួរសំរាប់លោកគ្រូអ្នកគ្រូនិងសិស្សបរិភោគក្នុងពេលសំអាតបរិស្ថាន ។ លោកគង់ផល្លាមេឃុំខ្វាវបានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ និង សិស្សដែលបានមកចូលរួមយ៉ាងច្រើនកុះករក្នុងទិវាសំអាតបរិស្ថានថ្ងៃនេះ ៕