ក្រុមហ៊ុន ខេ​ឌី​ស៊ី មិន​អាច​ធ្វើការ​អភិ​វឌ្ឌន៍​លើ​ដី​ខ្លួន​បាន ខណៈ​មាន​ក្រុម​ឆ្លៀត​ឱកាស​មក​រំខាន​

​ទំនាស់​ដីធ្លី​រវាង​អ្នកភូមិ​ឡ​ពាង និង​ក្រុមហ៊ុន ខេ​ឌី​ស៊ី បានអូសបន្លាយ​អស់​រយៈពេល ជាច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន មិន​អាច​អភិវឌ្ឍន៍ នៅលើ​ដី​របស់​ខ្លួន​ទៅ​បាន បើ​ទោះ​ក្រុមហ៊ុន ខេ​ឌី​ស៊ី មាន​ប័ណ្ណ​ក​ម្មសិ​ទ្ឋ​ស្រប​ច្បាប់ក៏​ដោយ ។​ 


​ក្រុម​អ្នក​គ្មាន​ដី បាន​ឆ្លៀតឱកាស «​ឈ្នះ​បាន​ដី​ចាញ់ បាន​លុយ​» បាន​តិច​ប្រសើរ​ជាង​អត់ បាន ធ្វើ ដំណើរ​មក​ឈរ​តវ៉ា នៅខាងមុខ​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង​ជា​ថ្មី​ម្តងទៀត បន្ទាប់ពី​ពួកគេ​បរាជ័យ ម្តង ហើយ​ម្តងទៀត ដោយសារតែ​អាជ្ញាធរ ក៍​ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មហាជន បានដឹង​កាន់តែច្បាស់​ថា ពួកគេ​អ្នកខ្លះ មិន​មាន​ដី​ទាល់តែសោះ អ្នកខ្លះ​ទៀត មាន​ដី​ដែរ ប៉ុន្តែ​លក់​ចាយលុយ​អស់ ក៍មក​ប្តឹង​តវ៉ា​ទាមទារ​និង​គេ​ដែរ ។ លោក ស្ងួន ញឿន ដែល​ជា​ប្អូនប្រុស របស់លោក រាជ សីមា បាន​អះអាង​ថា ប្រជាបលរដ្ឋ​មក​តវ៉ា រួមទាំង​អ្នក​ចាស់ និង​អ្នកថ្មី មាន​ចំនួន​ជាង​៨០​គ្រួសារ ដោយ​អ្នកថ្មី​មាន​ចំនួន​៤១​គ្រួសារ មកពី​ភូមិ​បឹងកក់ ភូមិ​សូ​វង្ស ភូមិ​សំរោង និង​ភូមិ​ស្វាយ​ក្រោម ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្រៅពីនេះ មាន​អ្នក​តវ៉ា​ចាស់ អ្នកភូមិ​ឡ​ពាង ចំនួន​១៧​គ្រួសារ ដែល​ក្រុមហ៊ុន មិនទាន់​បាន​ដោះស្រាយ​គោ​នយោបាយ រី​ឯ​អ្នកខ្លះ​ទៀត គឺ​អ្នក​ដែល​ទទួលបាន​គោលនយោបាយ ពី​ក្រុមហ៊ុន​រួចហើយ ក៍មក​តវ៉ា​និង​គេ​ដែរ ដោយ​ពួកគាត់​អះអាងថា ដោះស្រាយ​គោលនយោបាយ​តិចពេក ។ 
​លោក ស្ងួន ញឿន បាន​បន្តទៀតថា កាលពីមុន អ្នកភូមិ​ឡ​ពាង ប្តឹង​ក្រុមហ៊ុន ខេ​ឌី​ស៊ី ទៅកាន់​តុលាការ ខេត្ត​កំពង់ឆ្នាំង​នេះ មាន​ចំនួន​៥២​គ្រួសារ ដោយ​មាន​បណ្តឹង​១១​ករណី មិនទាន់​បាន​ដោះស្រាយ ហើយ​កាលពី​មុន មូលហេតុ​ប្រជាពលរដ្ឋ​តែ​៥២​គ្រួសារ​ប្តឹង​នោះ គឺ​លោក ស្ងួន ញឿន អះអាងថា ប្តឹង​សាកល្បង​លោ​មើល ចង់ដឹងថា​តុលាការ​រក​យុត្តិធម៌​អោយ​ពួកគេ​ឬ​អត់ ។ ការតវ៉ា​របស់​ក្រុម​អ្នក​ឆ្លៀតឱកាស «​ឈ្នះ​បាន​ដី​ចាញ់ បាន​លុយ​» ខាងលើនេះ ត្រូវបាន​តំណាង​ក្រុមហ៊ុន ខេ​ឌី​ស៊ី បដិសេធថា ប្រជាពលរដ្ឋ​ទាំងនេះ អ្នក​ខ្លះ​ពុំ​មាន​ដី​ទាល់តែសោះ រី​ឯ​នៅសល់​១៩​គ្រួសារ ដែល​មិន​ទាន់​ដោះស្រាយ​នោះ គឺ​សុទ្ធសឹង​ជា​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់ រាជ សីមា និ​អ ស្ងួន​ញឿន   ក្រុមអ្នកតវ៉ា ដែល​គេ​ដឹងថា ភាគច្រើន​ជា​ក្រុម «​ឈ្នះ​បាន​ដី​ចាញ់ បាន​លុយ​» ដឹកនាំ​ដោយ​ឈ្មោះ ស្ងួន ញឿន ជា​ប្អូនប្រុស​របស់​ឈ្មោះ រាជ សីមា នេះ​មាន​ប្រមាណ ៣០-៤០​នាក់​ប៉ុណ្ណោះ ។ 
​មិនតែប៉ុណ្ណោះ សកម្មភាព​តវ៉ា​របស់​ពួកគេ​នាពេលនេះ គឺ​ធ្វើឡើង​ក្រោម​រូបភាព បើ​ប្ដឹង​ទាមទារ ឈ្នះ ពួកគេ​នឹង​ទទួលបាន​ដី តែ​បើ​ប្ដឹង​ចាញ់ យ៉ាងហោចណាស់ ក៏​ក្រុមហ៊ុន ឬក៏​រដ្ឋ​ដោះស្រាយ ជា​ប្រាក់​គោល នយោបាយ ឱ្យ​ពួកគេ​ដែរ ក្នុងនោះ​ក្រុមហ៊ុន ក៏​បាន​សំអាង​ថា អ្នក​ដែល​មាន​ទំនាស់​ពិតប្រាកដ នៅសល់ មិន​ទាន់​ដោះស្រាយ​ចប់ គឺ​ក្រុមហ៊ុន​នៅតែ​បន្ដ​ធ្វើការ សម្របសម្រួល​ដោះស្រាយ​ជា​បន្ដ​ទៀត ហើយ​បើ​ពួក គេ​មិន​ព្រម​ធ្វើការ​សម្របសម្រួល​ទេ សំណុំរឿង​ក្ដី​នៅ​តុលាការ ក៏​នៅតែ​ដំណើរការ ទៅតាម​នីតិវិធី​ដដែល ៕ 
1 2 4