ប្រកួត​កីឡាពានរង្វាន់​អបអរខួបលើកទី​៣៩ទិវាជ័យជំនះ៧មករា ១៩៧៩​៧មករា​២០១៨

0

អួង វឹង 3:
ខេត្តកំពតធ្វើពិធីបិទ​ការប្រកួត​កីឡាពានរង្វាន់​អបអរខួបលើកទី​៣៩ទិវាជ័យជំនះ៧មករា ១៩៧៩​៧មករា​២០១៨
នៅរសៀលថ្ងៃ​អាទិត្យ​០៦រោច​ខែបុស្ស ឆ្នាំ​រកា នព្វស័ក ព.ស​២៥៦១​ត្រូវនឹងថ្ងៃទី០៧ខែមករា​ឆ្នាំ​២០១៨ នាទីលានមណ្ឌល កីឡា​ដ្ឋានខេត្ត​កំពត។
លោក ស៉ឹម វុទ្ធា អភិបាលរងខេត្ត តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃ​គណៈអភិបាល​ខេត្ត​។ បានអញ្ជើញចូលរួម ជាអធិបតី បិទការប្រកួត​កីឡា​ពានរង្វាន់​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី៣៩នៃទិវា​ជ័យជំនះ​០៧មករា ១៩៧៩ ០៧មករា ២០១៨​។
លោក តាក ហាប់ ប្រធានមន្ទីរ​អប់រំ​យុវជននិង​កីឡា​ខេត្ត បានបញ្ជាក់អោយដឹងថា​៖ ពានរង្វាន់​កីឡាពេលនេះមានកីឡា២ប្រភេទ គឺ៖​ពានរង្វាន់កីឡាបាល់ទាត់ដែលមានក្រុមកីឡាករចូលរួមប្រកួតចំនួន១៩ក្រុមស្មើកីឡាករ៣៤២នាក់ និងកីឡា​ប៉េតង់មានក្រុមកីឡាករចូលរួមប្រកួតចំនួន១៧ក្រុមស្មើកីឡាករ៦៨នាក់។ ការប្រកួត​នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២០ខែធ្នូ​ឆ្នាំ​២០១៧ និង​ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យនាពេលនេះ។ រីឯលទ្ធផលចំណាត់ថ្នាក់ផ្នែកបាល់ទាត់លេខ១៖បានទៅក្លឹបមន្ទីរ ការងារបណ្ដុះបណ្ដលនិងវីជ្ជាជីវៈខេត្តកំពតទទួលបានពាន១​អមដោយប្រាក់១លាន៥សែនរៀល លេខ២៖ក្លឹបកំពង់កណ្ដាលទទួលបានប្រាក់១លានរៀល លេខ​៣៖ក្លឹបស្នងការនគរបាលខេត្តទទួលបានប្រាក់៨០ម៉ឺនរៀលនិងលេខ៤៖ក្លឹបយុវជនស្រឡាញ់សន្តិភាពទទួលបានប្រាក់៦០ម៉ឺនរៀល។ ចំណែកកីឡាប៉េតង់​លេខ១៖ ក្លឹបមន្ទីរអប់រំ​”២”ទទួលបានពាន១​អមដោយប្រាក់៨០ម៉ឺនរៀល លេខ​២​៖ក្លឹបមន្ទីរសម្ភពសុខសាន្ត​ទទួលបានប្រាក់៦០ម៉ឺនរៀល លេខ៣៖ក្លឹបមន្ទីរអប់រំ”៣” ទទួលបានប្រាក់៤០ម៉ឺនរៀលនិងលេខ៤៖ ក្លឹបសុវណ្ណសាគររីករាយ​ទទួលបានប្រាក់​៣០ម៉ឺនរៀល។​
មានមតិបិទការប្រកួតនេះលោកស៉ឹម វុទ្ធា ក្នុងនាមឯក​ឧត្តម ជាវ តាយអភិបាលខេត្តបា​នថ្លែងអំណរ
គុណកោតសរសើរចំពោះ​ឯកឧត្តម ចាន់​ចេស្ដា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និងនេសាទនិងជា​អតីតៈអភិបាលខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ជំរុញលើវិស័យកីឡាក្នុងខេត្តកំពតកន្លងមក ។ ពិសេសការផ្ដួចផ្ដើមអោយមានពានរង្វាន់​ដើម្បី​អបអរសាទរ​ថ្ងៃ​ជ័យជំនះ​៧មករាជាប្រវត្តិសាស្ត្រនាពេលនេះ។​
លោកស៉ឹម វុទ្ធា ក៏បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំរបស់បណ្ដាផ្នែក​ពាក់ព័ន្ធ រួមនឹងអាជ្ញាធរគ្រប់ថ្នាក់ក្នុងខេត្ត ដែលបានបញ្ជូនក្រុមកីឡាមកចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងសារៈសំខាន់នាពេលនេះដែរ។ ព្រោះថា៖វិស័យអប់រំកាយនិងកីឡាត្រូវបានរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន​ជាប្រមុខដឹកនាំ គឺតែងបានយកចិត្តទុកដាក់ជំរុញលើកទឹកចិត្តបំផុសចលនាប្រជាពលរដ្ឋលេងកីឡាគ្រប់រូបភាពពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិដើម្បីលើកម្ពស់សុខមាលភាពផ្លូវកាយនិងផ្លូវចិត្ត។​
លោកស៉ឹម វុទ្ធា​ក៏បានចាត់ទុកព្រឹត្តិការណ៍​នៃការប្រកួត​កីឡា​នាពេលនេះ ពិតជាមានតម្លៃ​សម្រាប់ទាំងអស់គ្នា ដើម្បីជាបទពិសោធន៍ ដឹកនាំ​គ្រប់គ្រង បច្ចេកទេស និងវិទ្យាសាស្ត្រកីឡាដែលឈានទៅរកភាពជោគជ័យសម្រាប់កីឡាករនិងអង្គភាពនាពេលអនាគត។​
សូមបញ្ជាក់ថាក្នុងឱកាសនោះ ថ្នាក់ដឹកនាំនិងមន្ទីរក៏បានជួយឧបត្ថម្ភថវិកាសម្រាប់បម្រើការប្រកួតនេះ ។ រួមមាន​ឯកឧត្តម​ចាន់ ចេស្ដា​បានផ្ដល់ថវិកាចំនួន​៤លានរៀល ឯកឧត្តម​ជាវ តាយ​ចំនួន​៣លានរៀលលោកម៉ៅ ច័ន្ទ​មធុរិទ្ធស្នងការនគរបាលខេត្តកំពត១លានរៀល និងមន្ទីរ​អប់រំ​ចំនួន​៣លាន៣៥ម៉ឺនរៀលរួមនិងសប្បុរសជនមួយចំនួនទៀតផងដែរ។​