កា​មេ​រូ​ន​ធ្លាក់​ចេញពី​ពូ​ល​A បន្ទាប់ពី​ចាញ់​ក្រូ​អាត​៤-០ ​ខ្លា​អាហ្វ្រិក​កា​មេ​រូ​ន​ក្លាយជា​ក្រុម​ដំបូង​

0

គេ​នៅក្នុង​ពូ​ល​A​ដែល​បាន​ធ្លាក់​បន្ទាប់ពី​ចាញ់​ក្រុម​អាត់​ការ៉ូ​ក្រូ​អាត ក្នុង​លទ្ធផល​៤-០ ។ កា​មេ​រូ​ន​លេង​បាន​២​ប្រកួត​ប៉ុន្តែ​មិនទាន់​ទទួលបាន​១​ពិន្ទុ​នៅឡើយ​ទេ​ដោយ​ពួកគេ​ប្រកួត​ចាញ់ មិច​ស៊ី​កូ​១-០​និង​ចាញ់​ក្រូ​អាត​៤-០ ។​ ​សម្រាប់​ការប្រកួត​កាលពី​ម៉ោង​៥​ព្រឹក​មិញ​នេះ ក្រូ​អាត​បាន​យកឈ្នះ​កា​មេ​រូ​ន​៤-០ ។

ការប្រកួត​លេង​បាន ១១​នាទី កីឡាករ Ivica Olic (​អ៊ី​វី​កា អូ​លី​ក​) រក​គ្រាប់​បាល់​ឲ្យ​ក្រូ​អាត​នាំមុខ ១-០ ។ នៅ​នាទី​ទី​៤០ កា​មេ​រូ​ន​នៅសល់ គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ បន្ទាប់ពី​កីឡាករ Alexandre Song (​អា​ឡិច​សាន់​ដឺ សង​) ត្រូវ​អាជ្ញាកណ្តាល​ផ្តល់​កាត​ក្រហម បណ្តេញ​ចេញពី​ការប្រកួត ។ ចប់​តង់​ទី​១​ក្រូ​អាត​នាំមុខ​កា​មេ​រូ​ន​១-០ ។​ ​ចូល​តង់​ទី​២​ក្រូ​អាតរ​កបាន​៣​គ្រាប់​ទៀត​ដោយ​កីឡាករ Ivan Perisic (​អ៊ី​វ៉ាន ពើ​រី​ស៊ី​ក​) នៅ​នាទី​ទី​៤៨

និង​កីឡាករ Mario Mandzukic (​ម៉ា​រី​អូ មេន​ហ្ស៊ូ​គី​ក​) រកបាន​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៦១​និង​៧៣ ។ ចប់​ការប្រកួត​ក្រូ​អាត​ឈ្នះ​កា​មេ​រូ​ន​៤-០ ។​ ​គួរ​បញ្ជាក់ថា នៅក្នុង​ពូ​ល​A​នេះ កា​មេ​រូ​ន​ជា​ក្រុម​ដែល​ធ្លាក់​មុនគេ​ដោយមាន​០​ពិន្ទុ​ចំណែក​ក្រុម​ដែល​កំពុង ប្រជែង​គ្នា​ឡើងទៅ​វគ្គ​បន្ត​គឺ​ប្រេ​ស៊ី​ល​,​មិច​ស៊ី​កូ​និង​ក្រូ​អាត ៕