វិស័យ​អប់រំ យុវជន​និង​កីឡា គឺជាវិស័យអាទិភាពក្នុងចំណោម ​វិស័យអាទិភាពនានានៃគោលនយោបាយ ផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា

0

កំពតៈ លោកស៉ឹម វុទ្ធា​​អភិបាលរង​នៃគណៈអភិបាលខេត្ត​ បានថ្លែងនៅក្នុងឱកាសដែល​លោកបាន​អញ្ជើញ​ចូលរួមបើកសន្និបាតបូកសរុបនិងវាយតម្លៃ​ការងារអប់រំ យុវជន​និង​កីឡា​ខេត្តកំពតដំណាច់ឆ្នាំសិក្សា២០១៦-២០១៧ និងទិស​ដៅការងារបន្តឆ្នាំ​សិក្សា​២០១៧-២០១៨។​ ដែលមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត ​បានធ្វើឡើងកាលពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩កើត ខែមាឃ​ឆ្នាំ​រ កា​នព្វស័ក ព.ស​២៥៦១ ត្រូវ​ថ្ងៃទី​២៥ខែមករា ឆ្នាំ​២០១៨​។
លោក ស៉ឹម វុទ្ធា​បានបន្តលើកឡើងទៀតថា វិស័យ​អប់រំតែងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង ធនធានមនុស្ស សម្រាប់​ការអភិវឌ្ឍ​សង្គម​ជាតិ​និងកាត់បន្ថយភាពក្រីក្រ។ លោកអភិបាលរងខេត្ត ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និងសហការី នៃមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​ទាំងអស់ រួមទាំងអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គ​ភាព ពាក់​ព័ន្ធ សហគមន៍ សប្បុរសជន មាតាបិតា​សិស្ស ដៃគូ​អភិវឌ្ឍ​ជាតិ អន្តរជាតិ ដែលបានខិតខំយកចិត្តទុកដាក់រួមចំណែកគាំទ្រគ្រប់បែបយ៉ាង​ក្នុងភារកិច្ចអប់រំសម្រាប់ទាំងអស់គ្នា។​ផ្ដើមចេញសកម្មភាពទាំងអស់នេះ បានធ្វើអោយវិស័យអប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​ទទួល​បានសមិទ្ធិផលជោគជ័យ​ថ្មីៗ​ស្របតាមទិសដៅឆ្នាំសិក្សា​២០១៦-​២០១៧កន្លងទៅ។ និងបានធ្វើអោយមានការប្រែប្រួលទាំងបរិមាណនិងគុណភាព ​ឆ្លើយតប​បានតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ​២០១៤-២០១៨។​
លោក​ស៉ឹម វុទ្ធា​ក៏បាន​ផ្ដាំផ្ញើដល់មន្ត្រីអប់រំ​ទាំងអស់​ត្រូវ​ពង្រឹង​វិន័យ​ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន​ពិសេសសម្រាប់គ្រូបង្រៀន ​ដែលជាអ្នកផ្ទេរឬផ្ដល់ចំណេះដឹងដល់សិស្ស។ និងក៏បានផ្ដាំផ្ញើដល់អង្គសន្និបាតទាំងមូល ក្នុងរយៈពេល ពីរថ្ងៃនេះ ត្រូវរួមគ្នារកអោយឃើញនូវមេរៀនពិសោធន៍ថ្មីៗ បញ្ហាប្រឈម​នានា ដំណោះស្រាយបែបវិជ្ជមាន ​វិធីសាស្ត្រ​ល្អៗ ជាគន្លឹះបន្ថែមទៀតនិងប្រមូលផ្ដុំចំណុចសេសសល់​ដើម្បី​កែលម្អរ​កសាង​និងអភិវឌ្ឍន៍ វិស័យ​អប់រំ​ក្នុងខេត្ត​អោយបានកាន់តែទទួលលទ្ធផលប្រែប្រួលទាំងបរិមាណនិងគុណភាពល្អប្រសើរជាងឆ្នាំកន្លងទៅថែមទៀត។