​VDEO រោងចក្រ​ចំរាញ់​ប្រេង​ធំ​បំផុត​របស់ អ៊ីរ៉ាក់​ធ្លាក់​ចូលក្នុង​ដៃ​ក្រុម​ឧទ្ទាម​

0

​ស្ថានភាព​ហិង្សា​ការវាយប្រហារ​ពី ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ដែលមាន​ភាពជិតស្និទ្ធ ជាមួយ​ក្រុម​អាល់​កៃ​ដា កាន់តែ​កើនឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ពេលនេះ​បាន គ្រប់គ្រង​ស្ថានីយ​ចម្រាញ់​ប្រេង​ដ៏​ធំ​បំផុត ក្នុងប្រទេស​នេះ ។ ​សកម្មភាព​វាយប្រហារ​របស់​ក្រុម ឧទ្ទាម​ក្នុង​គោលដៅ​គ្រប់គ្រង​តំបន់​ភាគ ខាងជើង​អ៊ីរ៉ាក់​ទាំងមូល ហើយ​ឆ្ពោះទៅ គ្រប់គ្រង​ទីក្រុង​បា​ដា​ដ​ទៀតផង ដែលជា ចំណុច​រដ្ឋាភិបាល​ទីក្រុង​បា​ដា​ដ​ព្រួយបារម្ភ ហើយ​ស្នើ​ដល់​កម្លាំង​ទាហាន​អាមេរិក បើក​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម​ឧទ្ទាម ISIL ។ ​

រោងចក្រ​ចម្រាញ់​ប្រេង Baiji ស្ថិត នៅក្នុង​ខេត្ដ Salaheddin ចម្ងាយ​ពី​ទីក្រុង បា​ដា​ដ​២០០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង ខ្មាន់កាំភ្លើង​បាន​បើក​ការវាយប្រហារ​គ្រប់ ទិស​ដោយ​ប្រើ​កាំភ្លើងយន្ដ គ្រាប់បែក ត្បាល់ ធ្វើឱ្យ​ឃ្លាំង​ស្ដុក​ប្រេង​ជាច្រើន កន្លែង​ត្រូវ​ឆាបឆេះ ។ ប្រធាន​គ្រប់គ្រង ស្ថានីយ​ចម្រាញ់​ប្រេង​អ៊ីរ៉ាក់​បានឱ្យដឹងថា នៅពេលនេះ​ក្រុម​ឧទ្ទាម​បាន​គ្រប់គ្រង​៧០ ភាគរយ​រោងចក្រ​ចម្រាញ់​ប្រេង​របស់ អ៊ីរ៉ាក់ ។ ​នៅពេលនេះ រដ្ឋាភិបាល​អ៊ីរ៉ាក់​ដូចជា អសមត្ថភាព​ទប់ទល់​នឹង​ក្រុម​ឧទ្ទាម​ក៏បាន ស្នើ​ដល់​អាមេរិក​បើក​ការវាយប្រហារ​ពី លើ​ដែនអាកាស​ឱ្យបាន​ឆាប់​បំផុត បើ​មិន ដូច្នោះ​ទេ អ៊ីរ៉ាក់​នឹង​ជួប​វិបត្ដិ​យ៉ាងខ្លាំង​ជា មិន​ខាន ។ ​

នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់ លោក Nouri Maliki បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អ៊ីរ៉ាក់ សាមគ្គី​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម ISIL ជា សម្ពន្ធ​មិ​ត្ដរបស់​ក្រុម​ជនជាតិ​អ៊‌ិ​ស្លាម និកាយ​សាន់​នី ដែលជា​ក្រុម​ប្រឆាំងនឹង រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែល​ដឹកនាំ​ដោយ​និកាយ ស៊ី​អ៊ី​ត ។ ​ពាក់ព័ន្ធ​នឹង​សំណើ​ឱ្យ​អាមេរិក​ជួយ កាលពី​ថ្ងៃទី​១៨ មិថុនា ប្រធានាធិបតី អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួបពិភាក្សា ជាមួយ​សមាជិក​ជាន់ខ្ពស់ សភា​អាមេរិក ពិភាក្សា​ពី​វិបត្ដិ​នៅ​ប្រទេស​អ៊ីរ៉ាក់ ។

លោក​អូ​បា​ម៉ា បាន​បញ្ជាក់ថា លោក​នឹង ត្រួតពិនិត្យ​លើ​វិធីសាស្ដ្រ​មួយចំនួន​ដែល អាចជួយ​ដល់​អ៊ីរ៉ាក់​ទប់ទល់​នឹង​ការ​វាយ ប្រហារ​ពី​ក្រុម​ភេរ​វករ ។ នៅក្នុង​ជំនួប ពិភាក្សា​នោះ តំណាងរាស្ដ្រ​មួយចំនួន​មក ពី​គណបក្ស​សាធារណរដ្ឋ​មិន​ឯកភាព​នឹង ការបញ្ជូន​ទាហាន​អាមេរិក​ត្រឡប់​ទៅ កាន់​អ៊ីរ៉ាក់​ឡើយ ប៉ុន្ដែ​មេបញ្ជាការ​កង ទ័ព​អាមេរិក លោក Matin dempsey បាន ប្រកាសថា ការវាយប្រហារ​ទៅលើ​ក្រុម ISIL ជាការ​ចាំបាច់​ដើម្បី​ការពារ​ផល ប្រយោជន៍​របស់​អាមេរិក