​ឥណ្ឌា​បញ្ចប់​ការសាកល្បង​មី​ស៊ី​ល ល្បឿន​លឿន​ប្រកបដោយ​ជោគជ័យ​

0

​សារព័ត៌មាន​The Hindustan Times នៅ​ថ្ងៃទី​១៩ ខែមិថុនា បាន​ផ្សព្វផ្សាយ ថា ទាហាន​ថ្មើរជើង​ឥណ្ឌា​បាន​សាកល្បង ប្រកបដោយ​ជោគជ័យ​កាំជ្រួច​មី​ស៊ី​ល ល្បឿន​លឿន Akash ក្នុង​កម្ពស់​ទាប គឺ ខ្ពស់ជាង​ទឹកសមុទ្រ​តែ​ជាង​៣០​ម៉ែត្រ ប៉ុណ្ណោះ ។​ ​នេះ​ជាការ​សាកល្បង​លើកចុងក្រោយ បង្អស់​នៅក្នុង​ការសាកល្បង​ជាច្រើន លើក​រួចមកហើយ​រប​ស់​កម្លាំង​ទាហាន ជើងគោក​ឥណ្ឌា មុនពេល​ដាក់ឱ្យ​ប្រើ ប្រាស់​ក្នុង​ជួរ​កងទ័ព ។​ ​

អង្គការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​អាវុធ ការពារជាតិ​ឥណ្ឌា​បានឱ្យដឹងថា ការ សាកល្បង​គឺ​ពិតជា​អស្ចារ្យ ដោយ​មី​ស៊ី​ល ទាំង​នោះបាន​វាយប្រហារ​ចំ​គោលដៅ ដែល​ចង់បាន​។ មាន​ជាង​២៥០​ក្រុមហ៊ុន ឧស្សាហកម្ម​ដែល​ចូលរួម​ផលិត ក៏​ដូច ជា​ផ្ដល់​សម្ភារ​បន្លាស់​ក្នុង​ការផលិត ចេញ​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​Akash នេះ​។​ ​

លោក Avinash Chander ទីប្រឹក្សា ផ្នែក​បច្ចេកវិទ្យា​របស់​ក្រសួង​ការពារ ជាតិ​ឥណ្ឌា​បានឱ្យដឹងថា កាំជ្រួច​មី​ស៊ី​ល Akash ដែល​ផលិត​ដោយ​បច្ចេកវិទ្យា ឥណ្ឌា​ផ្ទាល់​ពិត​ជាមាន​សារសំខាន់​យ៉ាង ខ្លាំង​ក្នុងការ​ឆ្ពោះទៅរក​ការផលិត​វិស័យ ឧស្សាហកម្ម​សព្វាវុធ​នា​ពេលអនាគត​។ មី​ស៊ី​ល Akash អាច​នាំ​ចេញទៅ​ក្រៅ ប្រទេស​បាន​ទៀតផង