ការដឹកនាំ​របស់លោក គោ ស៊ុំ​សារឿ​ត ក្នុង​ភាពចម្រូងចម្រាស​ដោយសា​រ​មន្ត្រី​ថ្នាក់ក្រោម​មិន​ផ្តល់​តម្លៃ​ឬ​អនុវត្តន៍​ការណែនាំ​

0

បន្ទាយមានជ័យ ៖ ចាប់តាំងពី​ពេលដែល​លោក គោ ស៊ុំ​សារឿ​ត ត្រូវបានតែងតាំង ឲ្យ​ធ្វើជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ក្នុងស្ថានភាព​ដ៏​ចម្រូងចម្រាស​គេ​សង្កេតឃើញ ភាព​អសកម្ម​ក្នុង​ជួរ​មន្ត្រីរដ្ឋបាល ក៏ដូចជា​សមត្ថកិច្ច​ប្រដាប់អាវុធ​ហាក់ដូចជា​មិនសូវ​ចុះសម្រុង​ជាមួយគ្នា នោះទេ​។ ពេលខ្លះ​អាជ្ញាធរ​ថ្នាក់ស្រុក ក្រុង ចង់​អនុវត្តន៍​តាម​សេចក្តីណែនាំ​របស់លោក គោ ស៊ុំ​សារឿ​ត ក្នុងការ​លុបបំបាត់​ប​ន​ល្បែងស៊ីសង​ខុសច្បាប់ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​លើទឹក​ដី​ក្រុង​ប៉ោយប៉ែត ក៏​មិនអាច​ធ្វើបាន ក៏​ព្រោះតែ​បន​ល្បែង​ទាំងនោះ ជា​មុខរបរ​របស់​សមត្ថកិច្ច​ប្រដាប់អាវុធ ជ្រក​ក្រោម​ស្លាក​កងរាជអាវុធហត្ថ ធ្វើ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជួប​

ផល​លំបាក មិនដឹង​ជា​ត្រូវ​អនុវត្តន៍​បែបណា​ដើម្បី​ឲ្យ​សេចក្តីណែនាំ​របស់លោក គោ ស៊ុំ​សារឿ​ត មាន​ប្រសិទ្ធភាព​ឬ​ទទួលបាន​ជោគជ័យ​នោះទេ​។​ សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា បញ្ហា​បន​ល្បែងស៊ីសង នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ បាន​កើតឡើង​ពេញបន្ទុក​គួរ​ឲ្យ​ភ័យខ្លាច​បំផុត មិន​ដែលមាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ចុះទៅ​បង្ក្រាប​នោះទេ

បើទោះបីជា​ក្នុង​កិច្ចប្រជុំ​លោក គោ ស៊ុំ​សារឿ​ត បានដាក់​វិធានការ​តឹងតែង​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​បោសសម្អាត​បន ល្បែងស៊ីសង​ខុសច្បាប់ និង​លុបបំបាត់​ភាព​អសកម្ម​ក៏ដោយ ក៏​គ្មាន​ប្រសិទ្ធភាព​ដដែល នាំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា ការដឹកនាំ​របស់លោក គោ ស៊ុំ​សារឿ​ត អន់​ជាង​អភិបាលខេត្ត​ជំនាន់​មុនៗ​ឆ្ងាយ​ណាស់​។ គេ​មិន​ច្បាស់​ទេ​ថា តើ​បញ្ហា​

សមត្ថភាព​របស់លោក គោ ស៊ុំ​សារឿ​ត ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ ឬ​ធ្វើ​ឲ្យ​បទបញ្ជា​របស់ខ្លួន​មាន​ប្រសិទ្ធភាព​នោះ កើតឡើង​ដោយសារតែ​ការឡើង​កាន់តំណែង​រប​ស់លោក គោ ស៊ុំ​សារឿ​ត គ្មាន​ការគាំទ្រ​ពី​ថ្នាក់​អភិបាលរង ឬ​មន្ត្រី​សមត្ថកិច្ច​ថ្នាក់ក្រោម ឬក៏​យ៉ាងណា​នោះទេ ព្រោះថា​ការដឹកនាំ​មួយ​ដែល​ខ្វះ​ភាពស៊ីសង្វាក់​គ្នា មិនអាច​ធ្វើ​អ្វីៗ​ឲ្យ​ទទួលបាន​

ជោគជ័យ​ទេ​។​ ​ដោយឡែក នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត គេ​សង្កេតឃើញ​បន​ល្បែងស៊ីសង​កើតឡើង​ស្អេកស្កះ​ដូច​ផ្សិត ភាគច្រើន​មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ជា​អ្នកកាង​ឬ​ធ្វើជា​ខ្នងបង្អែក ឲ្យ​មេបន​ល្បែងស៊ីសង​ទាំងនោះ​មិនដែល​មាន​នរណា​ហ៊ាន​អើពើ​ចុះទៅ​បង្ក្រាប នោះទេ ព្រោះតែ​មេបន​ល្បែងស៊ីសង​ខុសច្បាប់​មាន​លុយ​បិទ​ភ្នែក​បិទ​ត្រចៀក សមត្ថកិច្ច​

និង​មន្ត្រី​ពាក់ព័ន្ធ ហើយ​បើ​រំពឹងថា​លោក គោ ស៊ុំ​សារឿ​ត ចុះទៅ​ជ្រែងជើង​បង្ក្រាប​បន​ល្បែងស៊ីសង​ទាំងនោះ​ដោយផ្ទាល់ ក៏​មិនអាច​ធ្វើទៅបាន​។ រឿង​ធំ​បំផុត​នោះ​បន​ល្បែងស៊ីសង​យ៉ាងច្រើន​នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត សុទ្ធសឹង​តែមាន​ភាគហ៊ុន​របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ហើយ​បន​ល្បែង មួយណា​ក៏ដោយ​មានឈ្មោះ ម៉ែន ភិរម្យ ជា​មេបញ្ជាការរង​អាវុធហត្ថ​

ខេត្តបន្ទាយមានជ័យ ជា​អ្នក​ចេញមុខ​កាង​ជានិច្ច ដូច្នេះ​មន្ត្រី​ថ្នាក់ក្រោម​មិន​ហ៊ាន​ក្អក​ជាមួយ​ម្ចាស់​ទីតាំង​បន​ល្បែង ខុសច្បាប់​ទាំង​នោះទេ​។​ ​ដោយឡែក លោក មែ​៉​ន ភិរម្យ ក៏​ត្រូវគេ​ដឹងថា​មាន​ភាគហ៊ុន​ជាមួយ​មេបន​ល្បែង​អន​ឡាញ​ដ៏​មាន​ឥទ្ធិពល ម្នាក់​ឈ្មោះ ធី ចំណែក​លោក សាន​វិជ្ជា សា​រ៉ាវុធ ជា​អនុប្រធាន​ស្នាក់ការ​កាំកុងត្រូល​ក្រុង​ប៉ោយប៉ែត ក៏មាន​ភាគហ៊ុន​រកស៊ី​

បង្កើត​ទីតាំង​បន​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ខុសច្បាប់​ជាមួយ​ឈ្មោះ ធី នេះ​ផងដែរ​។ បញ្ហា​បន​ល្បែងស៊ីសង​ដ៏​អនាធិបតេយ្យ​នៅ​ពាសពេញ​ក្រុង​ប៉ោយប៉ែត កើតឡើង​ដោយសារតែ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ជា​អ្នកកាង​យ៉ាង​ពេញទំហឹង តាមរយៈ​ការរកស៊ី​ចូល​ហ៊ុន ចែក​ផលចំណេញ​ជាមួយ​មេបន​ល្បែងស៊ីសង​ទាំងនោះ ប៉ុន្តែ​គេ​មិនដែល​ឃើញ​

លោក ឱ បូ​រិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ណែនាំ​ឬ​ពិន័យ​ទៅលើ​លោក ម៉ែន ភិរម្យ ដែល​កំពុង​បង្ក​ឲ្យ​មាន​ភាព​អសកម្ម​និង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ម្ចាស់​បន ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ទាល់តែសោះ​។​ ​និយាយ ពី​បញ្ហា​បន​ល្បែងស៊ីសង​ខុសច្បាប់​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត មាន​ច្រើន​គគ្រឹកគគ្រេង ដែល​

សូម្បីតែ​លោក តែម ប៉ូ​ឡា ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ក៏បាន​បង្កើត​ទីតាំង​បន​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​មួយកន្លែង ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ ក្រុង​ប៉ោយប៉ែត ចំណែក​បន​ល្បែង​របស់​ឈ្មោះ ធី មាន​ទីតាំង​ក្នុងភូមិ​ក្បាលស្ពាន​២ បើក​អាជីវកម្ម​ឡើង​ដុះ​ស្លែ​ទៅហើយ​គ្មាន​នរណា​អើពើ​បង្ក្រាប​ទេ​។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​បទបញ្ជា​ឬ​សេចក្តីណែនាំ​របស់លោក គោ ស៊ុំ​សារឿ​ត ឲ្យ​មន្ត្រី​និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​លុបបំបាត់​ភាព​អសកម្ម​ពង្រឹង

គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព លុបបំបាត់​បញ្ហា​បន​ល្បែងស៊ីសង អំពើពុករលួយ​ធ្វើ​មិនបាន​សម្រេច​ជោគជ័យ​ណាមួយ​ការដឹកនាំ​របស់ គោ ស៊ុំ​សារឿ​ត មាន​ភាពចម្រូងចម្រាស​ខ្វះ​ការបង្រួបបង្រួម​ផ្ទៃក្នុង​ធ្វើ​ឲ្យ​មន្ត្រី ថ្នាក់ក្រោម​មិនសូវ​

ខ្វាយខ្វល់​អនុវត្តន៍​បទ​បញ្ជា​របស់លោក គោ ស៊ុំ​សារឿ​ត គឺ​មន្ត្រី​ខ្លះ​ស្តាប់​បទបញ្ជា​របស់​អភិបាលខេត្ត​តែ​ក្នុង​អង្គប្រជុំ ហើយ​ពេល​ចេញមកក្រៅ​បន្ទប់​ប្រជុំ​ក៏​ភ្លេច​ទៅវិញ​អស់ ទុក​ឲ្យ​ភាព​អសកម្ម​និង​បញ្ហា​បន​ល្បែងស៊ីសង​ខុសច្បាប់​បន្ត​កើតឡើង​យ៉ាង អនាធិបតេយ្យ​ពេញបន្ទុក​។​ ​គេ​កំពុង​តាមដាន​យ៉ាង យកចិត្តទុកដាក់​ថា​តើ​ការដឹកនាំ​របស់លោក គោ ស៊ុំ​សារឿ​ត អាច​

ដំណើរការ​បានយូរ​ប៉ុនណា​ទៀត ព្រោះ​បទបញ្ជា​ឬ​សេចក្តីណែនាំ​ជាច្រើន​របស់លោក គោ ស៊ុំ​សារឿ​ត មិន​ត្រូវបាន​អាជ្ញាធរ​និង​មន្ត្រី​ថ្នាក់ក្រោម​យកចិត្តទុកដាក់​អនុវត្តន៍ ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​យល់ឃើញថា ប្រសិនបើ​ទឹកមាត់​របស់លោក​គោ ស៊ុំ​សារឿ​ត មិន​ប្រៃ តើ​ត្រូវ​ដោះស្រាយ​អ្វី​បាន​ខ្លះ​ជូន​ពលរដ្ឋ ដូចជា​ករណី​អ្នកមាន​ជម្លោះដីធ្លី នាំគ្នា​ទៅ​តវ៉ា​ទាមទារ​សុំ​កិច្ច​អន្តរាគមន៍​ពី គោ ស៊ុំ​សារឿ​ត ប៉ុន្មាន​លើក​រួចមកហើយ មិនឃើញ​មាន​ដំណោះស្រាយ​អ្វី​ទាំងអស់​។

ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​ចាត់ទុកជា​តំបន់​ភូមិសាស្ត្រ​ដ៏​ស្មុគស្មាញ​មួយ​ដូចដែល មន្ត្រី មួយចំនួន​បានលើកឡើង​ថា អភិបាលខេត្ត​គួរ​ជ្រើសតាំង​ក្នុង​ជួរ​អភិបាលរង​ឬ​មន្ត្រី​ដែល​ស្គាល់​ការងារ ស្គាល់​ភូមិសាស្ត្រ ហើយ​ការតែងតាំង​លោក គោ ស៊ុំ​សារឿ​ត ឲ្យ​ឡើង​ធ្វើជា​អភិបាលខេត្ត​បន្ទាយមានជ័យ ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មិនសូវ​សប្បាយចិត្ត​នោះទេ​៕ ​Image5 Image5 Image6