សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ៣នាក់ម្នាក់ជាបុរស់ត្រូវ បានបង្ក្រាបក្នុងករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

0

សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក និង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមចំណុះអធិការក្រុងសៀមរាប។ចុះបង្ក្រាបករណីរក្សាទុកនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅភូមិជន្លង់សង្កាត់ សាលាកំរើក ភូមិធ្លកអណ្តូង និង ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់។ករណីបង្ក្រាប់នេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានឪ្យដឹងថា ជនសង្ស័យទាំងបីនោះមានឈ្មោះ ទី១ ជាតិ ស៊ីតា ភេទស្រី ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (រក្សាទុកនិងចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)ទី២ឈ្មោះ គឹម សីហា ភេទប្រុស ឆ្នាំកំណើត១៩៩០ មុខរបរគ្មាន មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ទី៣ឈ្មោះ ភោ មាស ភេទស្រី ឆ្នាំកំណើត១៩៨៤ មុខរបរគ្មាន មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតបាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន០១កញ្ចប់ស្មើនឹងទំងន់០,៣ក្រាមទាំងសំបក ឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួន។ចំពោះជនទាំងបីនាក់នោះត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ចនទៅតុលាការខេត្តសៀមរាបចំនួន១នាក់ និងពីរនាក់ផ្សេងទៀតជាអ្នកប្រើប្រាស់ ត្រូវបានបញ្ជូនខ្លួនទៅកាន់មណ្ឌលអប់រំកែប្រែខេត្តថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៨នេះ៕