ឯកឧត្តម ឡាយ វណ្ណៈជំរុញអោយថ្នាក់ដឹកនាំភូមិ ឃុំទាំងអស់ត្រូវបង្កើនការចុះជួបជាមួយប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីបានដឹងពីបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ

0

តាកែវ÷ រសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានអញ្ជើញ ចុះសំណេះសំណាលជាមួយគណបក្សភូមិ មេភូមិ គណបក្សឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំជើងគួន ឃុំស្លា និងឃុំរវៀង ក្នុងស្រុកសំរោងខេត្តតាកែវ នៅតាមស្នាក់ការគណបក្សឃុំនីមួយៗនិង ជម្រុញការអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីយកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ បន្តទៀត។
ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់គណបក្សភូមិ ឃុំ ទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានជម្រុញដល់ភូមិ ឃុំទាំងអស់ខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាកសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជានៅឆ្នាំ២០១៨ និងអាណត្តិក្រោយៗទៀត។